ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ មករា ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៧ នាក់ (ស្រី ០៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៤នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២៥នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ៧ករណី ឃាត់ ៣៨នាក់(ស្រី ៦នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមករា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៤៣៥៦,០៣ក្រាម និង៣៧កញ្ចប់តូច។

-កេតាមីន(Ke) = ៤០០,៧៦ក្រាម។

លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១១អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២០៩,៤៩ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់។

៣ / កំពង់ចាម៖ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់។

៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ចាប់យកIce ២៦កញ្ចប់តូច។

៥ / មណ្ឌលគីរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ស្រី ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៩កញ្ចប់តូច។

៧ / ព្រៃវែង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៨ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៨៣ក្រាម។

៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ៤នាក់។

១០ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។

១១ / ត្បូងឃ្មុំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

PM : ៤អង្គភាព

១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកKe ៤០០,៧៦ក្រាម។

២ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,១៨ក្រាម។

៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤១៤១,៥៣ក្រាម។

៤ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕

ដោយ ៖ សហការី


ចែករំលែក៖