ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៨លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៦នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០៤នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០៣នាក់) និងប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់)៕
ដោយ ៖ សហការី