ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ១២ មករា កើតឡើងចំនួន ០៨លើក បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៨លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៦នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០៤នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០១នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០៣នាក់) និងប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់)៕

ដោយ ៖ សហការី


ចែករំលែក៖