ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា រវាងរថយន្តកុងតឺន័រនិងម៉ូតូនៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ៖
ករណី ទី១. បានកើតឡើងកាលពី ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង២និង៥៣នាទីរសៀល លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦០-១៦១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង រថយន្តកុងតឺន័រ ម៉ាក MAX FOR ពណ៌ស ពាក់ស្លាកលេខ 93C116.26 បើកបរដោយឈ្មោះ NGUYEN DINH CHAU ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត មានទីលំនៅបច្ចុប្បន្នក្នុងប្រទេសវៀតណាម បើកបរពីកើតទៅលិច ហើយបាន បត់ស្តាំខ្វះការប្រុងប្រយ័ត្ន ក៏បុកជាមួយ ម៉ូតូម៉ាក SATRIA F150 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL-6871 បើកបរដោយឈ្មោះ រស់ មករា ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្នុងហាងទឹកក្រឡុកចិន មានទីលំនៅក្នុងភូមិវាលល្ងើត ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទិសដៅស្របគ្នា ពេញទំហឹងបណ្ដាលអោយ រងរបួសធ្ងន់ (បាក់ជើងខាងឆេ្វង) ម៉ូតូខូចខាតស្រាល ។
បច្ចុប្បន្ន: អ្នករបួសត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនតាមរថយន្តមណ្ឌលសុខភាពបាវិតទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់ ។
ករណីទី២. បានកើតឡើងកាលពី ថ្ងៃទី ១២ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១១និង៤៥នាទី យប់ មានត្រង់ចំណុចលើផ្លូវ 3SVRស្ថិតនៅភូមិឃុំទួលស្ដីស្រុកចន្ទ្រា មានឈ្មោះ អិន ផល្លា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ បុគ្គលិកកាសុីណូ ៩៩៩ មានទីលំនៅបច្ចុប្បន្នភូមិ តានយ សង្កាត់ ប្រសាទ ក្រុងបាវិត ខេត្ត ស្វាយរៀង បើកបរម៉ូតូម៉ាក់ C125 ពាក់ស្លាកលេខ ស្វាយរៀង 1D.5756 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក៏បុកជាមួយ ម៉ូតូមិនស្គាល់ម៉ាក មួយគ្រឿងគ្មាន ស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូង បើកបរមិនប្រកាន់ស្តាំ ពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយ កើតហេតុ ម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូស យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្តី ដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន