ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សធម្មាធិបតេយ្យគាំទ្រសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ញត្តិគាំទ្រ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ! 

គណបក្សធម្មាធិបតេយ្យ សូមគាំទ្រទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា និងសេចក្តីថ្លែងការណ៍លេខ០០៤/២៤ ប្រក.អអរ ចុះ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

គណបក្សធម្មាធិបតេយ្យ យល់ឃើញថា ការអនុវត្តច្បាប់ចំពោះបុគ្គល ដូចជាលោក សុន ឆ័យ និងបុគ្គលជាអ្នកធ្វើនយោបាយផ្សេងៗទៀត ដូចជា លោក ទាវ វណ្ណល ដែលតែងតែមានចេតនាទុច្ចរិតនិយាយ ដើម្បីកេងចំណេញនយោបាយ រួចទម្លាក់កំហុសគ្រប់យ៉ាងទៅលើ គណបក្សប្រជាជនកម្ពុជា ជាច្រើនលើក ជាច្រើនសារ ជាការត្រឹមត្រូវ។

ការធ្វើនយោបាយចង់ឈ្នះលើដៃគូរ ដោយការចោទប្រកាន់លាបពណ៌ និងជេរប្រមាថដោយគ្មានហេតុផល និងភស្តុតាងច្បាស់លាស់ មិនគិតពីផលប៉ះពាល់លើផ្លូវច្បាប់ ប៉ះពាល់កេរ្តិ៍ឈ្មោះ និងសិទ្ធិរបស់អ្នកនយោបាយ ដូចគ្នា ក្នុងបំណងធ្វើឲ្យមានភាពចលាចល និងបង្កើតការសង្ស័យរើសអើងគ្នាពេញទាំងសង្គមខ្មែរ បុគ្គលទាំង នេះ ត្រូវតែត្រូវបានអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាតដោយខានមិនបាន ដើម្បីជាការក្រើនរំលឹកដល់អ្នក នយោបាយផ្សេងៗទៀត ឲ្យរៀនសូត្រធ្វើនយោបាយបែបសុចរិតជាមួយនឹងដៃគូររបស់ខ្លួន បញ្ឈប់ការធ្វើ នយោបាយបែបទុច្ចរិតព្រោះតែចង់ឈ្នះលើដៃគូររបស់ខ្លួនបន្តទៅទៀត។

គណបក្សធម្មាធិបតេយ្យ សូមគាំទ្រទាំងស្រុងលើចំណាត់ការផ្លូវច្បាប់របស់ គណបក្សប្រជា ជនកម្ពុជា ចំពោះជនខិលខូច ដែលជាបុគ្គលអ្នកនយោបាយជ្រុលនិយម ដែលតែងតែធ្វើសកម្មភាពទុច្ចរិត បំផ្លាញសង្គមជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖