ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ០៤នាក់ដកហូតសារធាតុញៀនចំនួន ២៨កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ នាម៉ោង​ ៥និង​ ៣០នាទីល្ងាច ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ដកហូតសារធាតុញៀនចំនួន ២៨កញ្ចប់ នៅចំណុច​បន្ទប់ជួល ក្រុមទី៥ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់មាម ៖

ទី១.ឈ្មោះ ស្រី ពេជ្រ ភេទ​ស្រី អាយុ​ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល  ក្រុមទី៥ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។   

ទី២.ឈ្មោះ​ រ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ​ ២៥ ឆ្នាំជនជាតិខ្មែរ  ទីលំនៅបច្ចុប្បន្នខណ្ឌ​ទួលគោក រាជធានីភ្នំពេញ មុខរបរ​ មិនពិតប្រាកដ។ 

ទី៣.ឈ្មោះ ម៉ម សុខលី ភេទ​ប្រុស អាយុ​ ១៧ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅផ្ទះជួល​ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១​ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ​ មុខរបរ​ មិនពិតប្រាកដ។   

ទី៤.ឈ្មោះ​ រ៉ែម នីម ភេទប្រុស អាយុ​ ១៨ឆ្នាំ ជនជាតិខ្មែរ  ទីលំនៅបច្ចុប្បន្ន​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

លោកអធិការបានឲ្យដឹងទៀតថា សម្ភារ:ដកហូតរួមមាន៖ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៨កញ្ចប់( ជារបស់ឈ្មោះ ស្រី ពេជ្រ)។ 

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖