ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៩២គ្រឿង (រថយន្ត ចំនួន៣០គ្រឿង, ម៉ូតូ ចំនួន៦២គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៤១គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន០៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០២នាក់
-អ្នកបើកបររថយន្ត ចំនួន០៦នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៨នាក់
-អ្នកបើកបររថយន្ត ចំនួន១៥នាក់
២.បទល្មើសផ្សេងៗ ចំនួន៥១គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៨គ្រឿង
-ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០៣គ្រឿង
-ម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៨គ្រឿង
-រថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន០១គ្រឿង៕
ដោយ៖ តារា