ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនឹងចាត់ការតាមច្បាប់ក្រោយពីធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង០៤និង២០នាទី ទាបភ្លឺ នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ចំណុចបន្ទប់ជួលលេខ១២B ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ប៉ិន សៀងហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល៣ដុល្លា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។(ជនសង្ស័យមានសារធាតុញៀន)
ចំណែកជនរងគ្រោះឈ្មោះ ផន លីហ្សា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលលេខ១២B ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលជានសង្ស័យឆ្កឹះសោរចូលលួចយកនោះម៉ាក SUZUKI NEX ពណ៌ ស សេរីឆ្នាំ 2019 ពាក់ស្លាកលេខកណ្តាល 1AB-8560 ដកហូតប្រគល់ជូនជនរង គ្រោះវិញ។
តាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតដោយមានការបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យឱ្យចុះល្បាតពួនស្នាក់នៅតំបន់ស្មុកស្មាញងាយរងគ្រោះ ដេីម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋ បាលចោមចៅទី១ បានចេញល្បាតនៅក្នុងមូលដ្ឋានពេលមកដល់ចំណុចលើផ្លូវបេតុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឃើញមានជនសង្ស័យម្នាក់កំពុងតែបណ្ដើរម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX មួយគ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចក៏ឈប់សួរនាំ ហើយជន សង្ស័យបានផ្ដួលម៉ូតូរត់បានចម្ងាយជាង១០០ម៉ែត្រឡើងផ្ទះប្រជាពលរដ្ឋទើបសមត្ថកិច្ចដេញឃាត់បានរួមទាំងវត្ថុតាងយក មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១។
នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូដែលខ្លួនបណ្ដើរតាមផ្លូវនោះ គឺជាម៉ូតូដែលខ្លួនទើបតែឆ្កឹះសោរបន្ទប់ជួលនៅម្តុំខាងក្រោយតារាងបាល់ទាត់HAPPY SPORTស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីសួរនាំរួចសមត្ថកិច្ចយើងបានទាក់ទងទៅជនរងគ្រោះ ឈ្មោះផន លីហ្សាភេទស្រីដែលជាម្ចាស់ម៉ូតូឱ្យមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីកសាង សំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕
ដោយ៖សុខាសែនជ័យ