ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនឹងចាត់ការតាមច្បាប់ក្រោយពីធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូមួយគ្រឿងបានសម្រេច​ កាលពីវេលាម៉ោង០៤និង២០នាទី​ ទាបភ្លឺ​ នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ចំណុចបន្ទប់ជួលលេខ១២B ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនសង្ស័យឈ្មោះ​ ប៉ិន សៀងហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល៣ដុល្លា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។(ជនសង្ស័យមានសារធាតុញៀន) 

ចំណែកជនរងគ្រោះឈ្មោះ ផន លីហ្សា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលលេខ១២B ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលជានសង្ស័យឆ្កឹះសោរចូលលួចយកនោះម៉ាក SUZUKI NEX ពណ៌ ស សេរីឆ្នាំ 2019 ពាក់ស្លាកលេខកណ្តាល 1AB-8560 ដកហូតប្រគល់ជូនជនរង គ្រោះវិញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនពេលកើតដោយមានការបញ្ជាផ្ទាល់ពី​លោក​ វរសេនីយ៍ឯក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យឱ្យចុះល្បាតពួនស្នាក់នៅតំបន់ស្មុកស្មាញងាយរងគ្រោះ​ ដេីម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋ បាលចោមចៅទី១ បានចេញល្បាតនៅក្នុងមូលដ្ឋានពេលមកដល់ចំណុចលើផ្លូវបេតុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឃើញមានជនសង្ស័យម្នាក់កំពុងតែបណ្ដើរម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX មួយគ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចក៏ឈប់សួរនាំ ហើយជន សង្ស័យបានផ្ដួលម៉ូតូរត់បានចម្ងាយជាង១០០ម៉ែត្រឡើងផ្ទះប្រជាពលរដ្ឋទើបសមត្ថកិច្ចដេញឃាត់បានរួមទាំងវត្ថុតាងយក មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១។ 

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូដែលខ្លួនបណ្ដើរតាមផ្លូវនោះ គឺជាម៉ូតូដែលខ្លួនទើបតែឆ្កឹះសោរបន្ទប់ជួលនៅម្តុំខាងក្រោយតារាងបាល់ទាត់HAPPY SPORTស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីសួរនាំរួចសមត្ថកិច្ចយើងបានទាក់ទងទៅជនរងគ្រោះ ឈ្មោះផន លីហ្សាភេទស្រីដែលជាម្ចាស់ម៉ូតូឱ្យមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីកសាង សំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖