ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៦នាក់​ ពាក់ព័ន្ធ​ករណីកាប់ប្លន់​ ,លួចម៉ូតូ​ និងគាស់សោរផ្ទះ​ ត្រូវនគរបាលខណ្ឌដង្កោ​ ចាប់ឃាត់ខ្លួនយកមកបង្ហាញមុខ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យប្រុសស្រី០៦នាក់​ ពាក់ព័ន្ធ​ករណីកាប់ប្លន់​ ,លួច,និងគាស់សោរផ្ទះពលរដ្ឋ​ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់​ រួចយកមកបង្ហាញមុខជាសាធារណៈមុនបញ្ចូនទៅតុលាការ​ នាព្រឹកថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ ។ 

    ការបង្ហាញ​មុខជនសង្ស័យប្រុសស្រីទាំង០៦នាក់ខាងលេីនេះ​ ដោយមានការអនុញ្ញាត ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទេីបលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជនសង្ស័យក្នុងអំពើប្លន់និងលួចចំនួន០៣ករណីផ្សេងគ្នានៅខណ្ឌដង្កោ​ ក្នុងនោះអំពើប្លន់០២ករណីនិងលួចម៉ូតូ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ ។ 

      លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានផងដែរថា​ មុននឹងឈានដល់ការបង្ក្រាបនេះ​ គឺលោកទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលរងការកាប់ប្លន់យកម៉ូតូ​ លួច​ និងគាស់ផ្ទះពលរដ្ឋ​ ទេីបលោកអធិការសុំការអនុញ្ញាតិពីឯកឧត្ដមស្នងការរាជធានីភ្នំពេញ​ ដេីម្បីដាក់កម្លាំងជំនាញធ្វេីការស្រាវជ្រាវ​ និងចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលេី​ រួមទាំងវត្ថតាងជាបន្ទាប់​ដោយទទួលបានជោគជ័យ​ ។ 

      ក្រោយពីធ្វេីការបង្ហាញមុខជនសង្ស័យខាងលេីរួច​ កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វេីការកសាងសុំណុំរឿងបញ្ចូនជនសង្ស័យប្រុសស្រីទាំង០៦នាក់ទៅតុលការដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖