ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បានហើយ​ ជនសង្ស័យ​ចំនួន​២នាក់​ ដែលពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះកង់ នៅខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅថ្ងៃត្រង់ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​ ០២នាក់​ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះកង់ នៅខណ្ឌបឹងកេងកង។ 

នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងតាមការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យ​ បានធ្វេីការស្រាវជ្រាវ និងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖១០នាទី​ត្រង់ចំណុចផ្លូវលេខ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ នឹងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតវេលាម៉ោង២០៖១៥នាទី​ នៅចំណុចផ្លូវ​លេខ៣៤៤​ ក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ដែល​មានឈ្មោះ ៖

១.​ ឈ្មោះ​ ​សុខ​ យុទ្ធឈាន ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​។ 

២.​ ឈ្មោះ​ សំ​ រដ្ឋា ហៅ​ក្តាម ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​។ 

ពួកគេបានធ្លាប់ធ្វេីសកម្មភាព នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣៣នាទី​ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះកំពុងជិះកង់ម្នាក់ឯងបានសំរេចនៅចំណុច​ផ្លូវលេខ២១៧កែងផ្លូវ​លេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

សម្ភារៈដកហូតរួមមាន៖

១.​ ម៉ូតូម៉ាក​ ហុងដាឌ្រីម ពណ៌ខ្មៅ​​ គ្មានស្លាកលេខ(របស់ជនសង្ស័យ)។ 

២.​ ម៉ូតូម៉ាក​ ស៊ុយស៊ូគីនិច​ ពណ៌ស​ ពាក់ស្លាកលេខ​ 1KL-4524(របស់ជនសង្ស័យ)។ 

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ៖ តារា


ចែករំលែក៖