ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី០៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ ,លួច,និងគាស់សោរផ្ទះពលរដ្ឋ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ រួចយកមកបង្ហាញមុខជាសាធារណៈមុនបញ្ចូនទៅតុលាការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
ការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង០៦នាក់ខាងលេីនេះ ដោយមានការអនុញ្ញាត ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទេីបលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជនសង្ស័យក្នុងអំពើប្លន់និងលួចចំនួន០៣ករណីផ្សេងគ្នានៅខណ្ឌដង្កោ ក្នុងនោះអំពើប្លន់០២ករណីនិងលួចម៉ូតូ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានផងដែរថា មុននឹងឈានដល់ការបង្ក្រាបនេះ គឺលោកទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលរងការកាប់ប្លន់យកម៉ូតូ លួច និងគាស់ផ្ទះពលរដ្ឋ ទេីបលោកអធិការសុំការអនុញ្ញាតិពីឯកឧត្ដមស្នងការរាជធានីភ្នំពេញ ដេីម្បីដាក់កម្លាំងជំនាញធ្វេីការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលេី រួមទាំងវត្ថតាងជាបន្ទាប់ដោយទទួលបានជោគជ័យ ។
ក្រោយពីធ្វេីការបង្ហាញមុខជនសង្ស័យខាងលេីរួច កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វេីការកសាងសុំណុំរឿងបញ្ចូនជនសង្ស័យប្រុសស្រីទាំង០៦នាក់ទៅតុលការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ