ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្រុមក្មេងទំនើង០២ក្រុមចំនួន០៨នាក់ ករណីជិះម៉ូតូតាមផ្លូវប៉ះដៃចង្កូតគ្នាបណ្ដាលឱ្យដួលម៉ូតូ​ ហើយភាគីម្ខាងស្រែកចោទប្រកាន់ភាគីម្ខាងទៀតថាចោរៗ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅព្រឹកថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ក្រុមក្មេងទំនើង០២ក្រុម​ ចំនួន០៨នាក់ ដែលពាក់ព័ន្ធ​ករណីជិះម៉ូតូតាមផ្លូវប៉ះដៃចង្កូតគ្នាបណ្ដាលឱ្យដួលម៉ូតូ​ ហើយភាគីម្ខាងស្រែកចោទប្រកាន់ភាគីម្ខាងទៀតថាចោរៗ​ រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ តាមនីតិវិធីច្បាប់​តែម្តង​។ 

មន្ត្រីជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ បានឱ្យដឹងទៀតថា​ នៅវេលាម៉ោងប្រហែល០២​ និង៥០នាទី​រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនក្រុមក្មេងទំនើង០២ក្រុមចំនួន០៨នាក់ ករណីជិះម៉ូតូតាមផ្លូវប៉ះដៃចង្កូតគ្នាបណ្ដាលឲ្យដួលម៉ូតូក្រុមម្ខាងស្រែកចោទប្រកាន់ក្រុមម្ខាងទៀតថាចោរៗ ក្នុងពេលនោះក៏មានអ្នកសារព័ត៍មាន អនឡាញជាច្រើនស្ថាប័នបានបង្ហោះផ្សាយផ្ទាល់តាមបណ្ដាញសង្គមជាសារធារណ: នៅចំណុចស្ថានីយ៏ចាក់ប្រេងសាំងPTT ទីតាំងផ្ទះលេខ២៦៧ ផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

   *ក្មេងទំនើងក្រុមទី១មានគ្នា០៤នាក់៖

១-ឈ្មោះ សាន្ត ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។

២-ឈ្មោះ វឹក ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។

៣-ឈ្មោះ រី សាណៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។

៤-ឈ្មោះ ធី នី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតុខ្មែរ 

   -វត្ថុតាងចាប់យកមាន៖

-ខ្សែក្រវ៉ាត់ពណ៍សមួយ (ចាប់យកពីឈ្មោះ រី សាណៃ និងម៉ូតូ០៣គ្រឿងម៉ាក Honda Dream (ជារបស់ជនសង្ស័យជាមធ្យោបាយ) ។

   *ក្មេងទំនើងក្រុមទី២មានគ្នា០៤នាក់៖

១-ឈ្មោះ វន ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។

២-ឈ្មោះ ភួង ដេ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ។

៣-ឈ្មោះ តុន ទីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។

៤-ឈ្មោះ សត់ សូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ។

   ចំណែក​វត្ថុតាងចាប់យកមាន៖​ ម៉ូតូ០១គ្រឿងម៉ាក Honda Dream  ស៊េរី2019 ពណ៍ខ្មៅនពាក់ស្លាកលេខ ស្វាយរៀង1N-7963 (ចាប់យកពីឈ្មោះ វន ប៊ុនថន ។

    ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង០៨នាក់ និងផ្អែកតាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង០៨នាក់បា សារភាពនៅចំពោះមុខសមត្ថកិច្ចនិងអ្នកសារព័ត៍មានជាច្រើនស្ថាប័ន ថា៖ ករណីខាងលើមិនមែនជាករណីប្លន់ម៉ូតូនោះទេ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ហើយយល់ច្រឡំថាចោរប្លន់ម៉ូតូ ក្រុមក្មេងទំនើងទាំង០៨នាក់បានសារភាពកំហុសឆ្គងនិងបានធ្វើការសុំអភ័យរវាងគ្នានិងគ្នាគឺសុំបញ្ចប់រឿងយល់ព្រមជួសជុលម៉ូតូដែលខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យគ្នាដើម្បីបញ្ចប់និងចុះកិច្ចសន្យា នៅចំពោះមុខសមត្ថកិច្ចមិនឲ្យមានលើកក្រោយទេ។ 

បច្ចុប្បន្ន​ដោយបានការអនុញ្ញាតពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមក្មេងទាំង០៨នាក់ខាងលើ វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

ដោយ៖ តារា


ចែករំលែក៖