ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងថាអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ (សុទ្ធតែជាប្រុស) ក្នុងនោះអ្នកបើកបរម៉ូតូ ០២នាក់ អ្នករួមដំណើរ ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរៀបចំសំណុំបញ្ជូនទៅអនុវត្តតាមច្បាប់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។
ជាក់ស្ដែងការអនុវត្តខាងលេីនេះលោកវរសេ នីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែនសហការជាមួយកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលស្រុកកំរៀងបានចះុអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលេខ ៥៩ ភូមិដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងនោះពិនិត្យលេី៖
-រថយន្ត សរុបចំនួន ១៤៨គ្រឿង មនុស្ស២០១នាក់ស្រី៦០
-ម៉ូតូចំនួន ៣៥គ្រឿង មនុស្ស៣៨នាក់ស្រី០៣នាក់ ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមចំពោះអ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូសរុប ១១២នាក់(ប្រើប្រាស់តេស្តចំនួន ១១២តេស្ត) ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកផ្ទុកសារធាតុញៀនដូចខាងលេី៕
ដោយ៖ អរុណរះ