ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាល​ខេត្ត​បាត់ដំបង​៖​ តើការបេីកបរក្រោមឥទ្ធិពលគ្រឿងញៀនបែបនេះ​ នឹងមានអ្វីកេីត​ឡេីងនៅពេលខាងមុខ?

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានថ្លែង​ថា​អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ (សុទ្ធតែ​ជាប្រុស)​ ក្នុង​នោះអ្នកបើកបរម៉ូតូ ០២នាក់ អ្នករួមដំណើរ ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរៀបចំសំណុំបញ្ជូនទៅអនុវត្តតាមច្បាប់​ កាលពីថ្ងៃទី២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤ម្សិលមិញ​នេះ។ 

ជាក់ស្ដែង​ការអនុវត្ត​ខាងលេីនេះ​លោកវរសេ នីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងក្នុងផែនសហការជាមួយកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលស្រុកកំរៀងបានចះុអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលេខ ៥៩ ភូមិដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងនោះពិនិត្យលេី៖

-រថយន្ត សរុបចំនួន ១៤៨គ្រឿង មនុស្ស២០១នាក់ស្រី៦០ 

-ម៉ូតូចំនួន  ៣៥គ្រឿង មនុស្ស៣៨នាក់ស្រី០៣នាក់ ។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​កម្លាំង​ជំនាញ​ បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមចំពោះអ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូសរុប ១១២នាក់(ប្រើប្រាស់តេស្តចំនួន ១១២តេស្ត) ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកផ្ទុកសារធាតុញៀនដូចខាងលេី៕

ដោយ៖ អរុណរះ


ចែករំលែក៖