ខេត្តស្វាយរៀង៖ លោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងក្រុមការងារ បានអញ្ជើញចូលរួមបុណ្យដាបង្សុកូលថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបុណ្យនេះធ្វើឡើងនៅក្នុងវត្តគ្រញូង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែកដោយមានការនិមន្តចូលរួមពី ព្រះគ្រូចៅអធិការវត្តគ្រញូង លោកជៃ អ៉ិត មេឃុំមុខដានិងសហការី លោកមាស នីន នាយប៉ុស្តិ៍មុខដានិងមន្ត្រីប៉ុស្តិ៍ លោកខែក សារិន នាយកសាលាអនុវិទ្យាល័យ លោកស្រីប៉ក់ សុភី នាយិកាសាលាបឋមសិក្សានិងលោកគ្រូ អ្នកគ្រូលោកលោកស្រីមេភូមិជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាបានយាងសោយព្រះទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត៕
ដោយ៖ សុថាន