ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ទាំងអស់គ្នា​! ខណៈ​សមត្ថកិច្ច​ជំនាញ​ បន្ត​ផាកពិន័យ​មន្ត្រីនគរបាលម្នាក់ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មូកសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ មន្ត្រីនគរបាលម្នាក់ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មូកសុវត្ថិភាព មានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មូកសុវត្ថិភាពក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល។ 

សូមជម្រាបថា​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច​ចម្រុះ​នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ​ ក្នុងរាជធានីភ្នំពេញ​ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ដេីម្បី​ទប់ស្កាត់​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​។ 

ជាមួយគ្នានេះ​ មន្ត្រីជំនាញ​ចរាចរណ៍​ បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ដូច​ពាក្យ​ពាក្យ​ស្លោក​មួយ​ថា​”ពាក់​មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់”​ដូច្នេះ​គោរព​ច្បាប់​ចរាចរ​ណ៍​ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក​ និងក្រុមគ្រួសារ​៕

ដោយ​៖ តារា​


ចែករំលែក៖