ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- អត់មានអ្នកណាធ្វើបាបកសិករយើងទេ = គឺជាប្រព័ន្ធទីផ្សារសេរីវាមានការចុះឡើងតម្លៃកសិផលនៅពេលជន់ឬនៅពេលខ្សត់។

២- នៅប្រទេសធំៗរីកចម្រើនខ្ពស់ជួបប្រទះវិបត្តិកសិផល ចុះថោកលក់មិនចេញ = រហូតដឹកទាំងកប៉ាល់យកទៅចាក់ចោលកណ្តាលសមុទ្រមហាសាគរទៀតផង។

៣- នៅពេលដឹងថាក្រុមការងារគណបក្សប្រជាជនកម្ពុជាទៅដល់អូស្ត្រាលី = ពួកខ្មែរប្រឆាំងកំពុងជ្រួលច្របល់ខ្លាំងនិយាយវាយប្រហារដោយប្រការផ្សេងៗមកលើគណបក្សប្រជាជនកម្ពុជា?

៤- តាមសំដីរបស់ពួកខ្មែរប្រឆាំងនៅអូស្ត្រាលី = ជាការឆោតល្ងង់មិនយល់ដឹងពីកិច្ចការរបស់សមត្ថកិច្ចរបស់អាជ្ញាធរអូស្ត្រាលីទាល់តែសោះទោះបីបានមករស់នៅអូស្ត្រាលីយូរឆ្នាំក៏ដោយ?

៥- ចោទថារាជរដ្ឋាភិបាលកម្ពុជាជ្រៀតជ្រែកចូលកិច្ចការរបស់អូស្ត្រាលី = អូស្ត្រាលីមិនដែលនិយាយទេ មានតែពួកខ្មែរប្រឆាំងនៅអូស្ត្រាលីប៉ុណ្ណោះជាអ្នកថា?

៦- អំពើឧក្រឹដ្ឋកម្មឆ្លងដែន មាននៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំង២កម្ពុជា-ថៃ = ដូច្នេះហើយបានជាមានកិច្ចសហការរវាងសមត្ថកិច្ចទាំង២ប្រទេសចាត់ការលើឧក្រឹដ្ឋកម្មឆ្លងដែនពីថៃចូលមកកម្ពុជានិងពីកម្ពុជាចូលទៅថៃ?

៧- ការឈ្នោះទាស់ទែងគ្នារបស់គណបក្សប្រឆាំង = ធ្វើឲ្យបក្សប្រឆាំងបាត់សម្លេងឆ្នោតគួរកត់សម្គាល់?

៨- ៦កៅអីដែលគណបក្សប្រជាជនកម្ពុជាបានកើនសម្លេង = គឺបានមកពីកម្លាំងនយោបាយបក្សប្រឆាំង?

៩- តាមប្រព័ន្ធបោះឆ្នោតសមាមាត្រ = នៅពេលគណបក្សណាឈ្នះឆ្នោតគណបក្សនោះមានសិទ្ធិតែងតាំងមន្ត្រីរបស់ខ្លួននៅតាមស្ថាប័នបក្សនិងរដ្ឋដោយយកពីខ្សែរស្រឡាយពូជពង្សរបស់ខ្លួន មិនយកបក្សប្រឆាំងទេ។

១០- ដោយមានការគាំទ្រនិងចូលរួមពីប្រជាជនកម្ពុជា = ទើបការដឹកនាំរបស់រាជរដ្ឋោភិបាលមានការរីកចម្រើន? ៕

ដោយ ៖ សិលា


ចែករំលែក៖