ខេត្តក្រចេះ ៖ រយៈពេល ៤ថ្ងៃ ក្នុងក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខេត្តក្រចេះបានទាក់ទាញភ្ញៀវទេសចរប្រមាណ ៥១.០៥២នាក់។
ក្នុងនោះភ្ញៀវជាតិ ៥០.៦៧៥ នាក់ភ្ញៀវអន្តរជាតិ ៣៧៧នាក់ និងភ្ញៀវទេសចរដែលបានមកកម្សាន្តសង្ក្រានតាមវត្តអារាមនានា សរុបប្រមាណ ២១.៤០០នាក់ សរុបរួមប្រមាណ ៧២.៤៥២នាក់ នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តក្រចេះ។
នៅក្នុងខេត្តក្រចេះ មានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិជាច្រេីនដូចជា រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី,រមណីយដ្ឋានសហគមន៍អេកូរទេសចរណ៍សង្កាត់កោះទ្រង់ , រម្មមណីយដ្ឋានភ្នំសំបុក , រម្មណីយដ្ឋានភ្នំសុពណ៌កាឡី រម្មណីយដ្ឋានឆ្នេរខ្សាច់សុណ៍គិរី,ព្រះវិហារធំសសរ ១០០ និងរម្មណីយដ្ឋានព្រែកកាំពី ដែលភ្ញៀវទេសចរណ៍ចូលចិត្តអញ្ជើញទៅទស្សនាលេងកម្សាន្ត និងនៅតាមវត្តអារាម ក៏មានការរៀបចំតុមតែងសោភណ័ភាព និងធ្វេីសង្ក្រាន្ត ដេីម្បីអបអរទទួលទេវតាឆ្នាំថ្មីផងដែរ ហេីយបងប្អូនប្រជាពលរដ្ឋបានជួបជុំគ្នា លេងល្បែងប្រជាប្រិយផ្សេងៗ។
ខេត្តក្រចេះនេះបានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមវត្តអារាម សាលារៀន ចំនួន ៧០ទីតាំង និងមាននៅតាម រមណីយដ្ឋាននិង វត្តអារាមនានាផ្សេងទៀតក្នុងទូទាំងខេត្ត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលក្នុង កម្មវិធីនេះមានការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងការរាំកម្សាន្តជាដេីមផងដែរ៕
ដោយ៖ ជីវ័ន្ត