ព័ត៌មានទាន់ហេតុការណ៍៖

Man Utd កាន់តែពិបាកក្នុងការប្រជែងយក Top 5 ក្រោយបរាជ័យយ៉ាងអាម៉ាសក្នុងទឹកដី Crystal Palace

ចែករំលែក៖

ក្រុម​ម្ចាស់ផ្ទះ Crystal Palace បាន​បញ្ចប់​ការ​ប្រកួត​លីក​ជា​លើក​ទី១​លើ​ក្រុម Manchester United ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះដ៏ត្រចះត្រចង់ ៤ទល់០នៅទឹកដី Selhurst Park កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ឧសភានេះ។

Michael Olise រកបានគ្រាប់បាល់ដំបូងពីការស៊ុតពីចម្ងាយ ដើម្បីឱ្យក្រុមរបស់លោក Oliver Glasner នាំមុខបន្ទាប់ពីលេងបាន១២នាទី។ កីឡាករ Jean-Philippe Mateta បានបំប៉ោងសំណាញ់ទីគ្រាប់ទី២ នៅនាទីទី៤០ ដើម្បី​បញ្ចប់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់ទី៦​របស់​គាត់​ជាប់​ៗ​គ្នា។

Tyrick Mitchell ស៊ុតពីចម្ងាយរកបានគ្រាប់បាល់ទី៣ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អដោយ Adam Wharton នៅនាទីទី៥៨ ហើយកីឡាករវ័យក្មេងសញ្ជាតិបារាំង Olise បានសម្រេចគ្រាប់បាល់ទី៤ក្នុងការប្រកួតនេះ បន្ទាប់ពីការបង្កកំហុសដោយ Casemiro ដើម្បីបញ្ជូនបាល់ឱ្យអ្នកចាំទី Onana ហើយត្រូវបាន Olise ឆក់យកបាល់បានស៊ុតបំប៉ោងសំណាញ់ទីតែម្តងនៅនាទីទី៦៦។

ក្រុមបិសាច​ក្រហមបច្ចុប្បន្ននេះ​បាន​ដាក់​ក្នុង​ទម្រង់​លេង​ដ៏​អាក្រក់​បំផុត​មួយ​នៃ​រដូវ​កាល ដោយបានបរាជ័យជាមួយនឹងការធ្លាយគ្រាប់បាល់ចាប់ពី២គ្រាប់ឡើងទៅ ហើយសម្រាប់លទ្ធផលដ៏អាក្រក់នេះ បានធ្វើឲ្យក្រុម Man Utd ពិបាកក្នុងការប្រជែងយកតំណែង Top 5 ដែលជាតំណែងក្នុងការកក់កៅអីនៅ Europa League រដូវកាលក្រោយ។

ជាមួយនឹង​ការ​ប្រកួតបន្ទាប់ជាមួយក្រុមខ្លាំង Arsenal ក្រុម Man Utd ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដើម្បី​ចៀសវាង​ការ​វាយបក​ផ្សេង​ទៀត។ នៅដំណាក់កាលមួយក្នុងរដូវកាលនេះ ក្រុមរបស់លោក Ten Hag មើលទៅហាក់ដូចជាកាន់តែឆ្ងាយជាមួយនឹងការប្រជែងក្នុងក្រុមកំពូលតារាងទាំង៤ ដែល Aston Villa ស្ថិតនៅលេខ៤ សម្រាប់កៅអីក្នុងក្របខ័ណ្ឌ Champions League ហើយក្តីស្រមៃនេះកាន់តែខ្សត់ទៅៗ ដោយបន្តចាញ់រហូតដល់១៣ពិន្ទុឯណោះ។

Man Utd ត្រូវតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្នុងក្របខ័ណ្ឌ Premier League ដើម្បីធានាបាននូវការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Europa Conference League ឬផ្តួលក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ដើម្បីដណ្តើមបានកៅអីក្នុងក្របខ័ណ្ឌ Europa League ។

ជ័យជម្នះមួយលើកក្នុងចំណោមប្រាំពីរបានធ្វើឱ្យ Man United ធ្លាក់ពីតារាងទៅចំណាត់ថ្នាក់ទី៨ ហើយការប្រកួតរបស់ពួកគេមិនងាយស្រួលជាមួយ Arsenal ទៅលេង Old Trafford នៅថ្ងៃអាទិត្យនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖