ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកមានដឹងទេថាផ្លាកសញ្ញាដែលមានរាងមូល ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេង មានអត្ថន័យបែបណា?

ចែករំលែក៖

ភ្នំពេញ ៖ ផ្លាកសញ្ញាហាមចត (NO PARKING)៖ ផ្លាកសញ្ញាដែលមានរាងមូល មានជាយខាងក្រៅស្ដើងមានពណ៌ស ជាយខាងក្នុងក្រាស់មានពណ៌ក្រហមក្រាស់ ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេងនេះ ហាមចតចំពោះយានជំនិះគ្រប់ប្រភេទ ប៉ុន្តែអ្នកបើកបរអាចឈប់ដាក់មនុស្ស ឬទំនិញឡើងចុះក្នុងរយៈពេលចាំបាច់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។ 

សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobil App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា ៕ 

ដោយ ៖ សិលា


ចែករំលែក៖