ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណីទូទាំងប្រទេសថ្ងៃទី ១៣ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៦០នាក់ (ស្រី ៥នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ។​ ដូច្នេះ​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ១២នាក់(ស្រី ២នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៩នាក់(ស្រី ៣នាក់)​និងប្រើប្រាស់ ១០ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ២៦៦,៨០ក្រាម។​ មេតំហ្វេតាមីន(Wy)​ ស្មេីនិង​១,៤៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៩អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៤ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២១២,៨០ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ៤,៥៦ក្រាម។

*៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ២៣,៥៥ក្រាម។

*៤ / ក្រចេះ៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤២ក្រាម។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០៤ក្រាម។

*៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,២០ក្រាម។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៩ក្រាម។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

*៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៤៣ក្រាម។

ដោយ​ឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត ៤អង្គភាព

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកWy ១,៤៤ក្រាម។

*២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៨៤ក្រាម។

*៣ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៤ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១៣,៦៧ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖