ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (ខ្សែភ្លើង)នៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ក្រុងស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៤ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ នេន សុភ័ណ្ឌ អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ។
ប្រភពបន្តថា សមត្ថកិច្ចនគរបាល បានដកហូត ម៉ូតូបទល្មើសមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង ១J ៧៨៨១ ។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសន្តិសុខ ករណីជនសង្ស័យបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ក្រុងស្វាយរៀងភ្លាមកម្លាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍និងតាមស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យមកសាកសួរ។
ក្រោយពីជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចខ្សែភ្លើងប្រាកដមែន សមត្ថកិច្ច បានបញ្ជូនមកអធិការដ្ឋានក្រុងស្វាយរៀងចាត់ការតាមច្បាប់៕
ដោយ៖ សុថាន