ភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្កាបានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ខាងមុខនេះ។
សូមបញ្ជាក់ថា ៖ នេះជាវគ្គជម្រុះជើងទី២រវាង🇰🇭កម្ពុជា 🆚 ស្រីលង្កា🇱🇰 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាវេលាម៉ោង ៧:០០នាទីយប់ ឯពហុកីឡដ្ឋានជាតិ (អូឡាំពិក) ។ ក្នុងនោះសំបុត្រមានដាក់លក់ហើយ ចាប់ពីថ្ងៃនេះតទៅ 🎫
តម្លៃសំបុត្រតទៅដែលមានតម្លៃតាមតំបន់អង្គុុយទស្សនា ក្នុងនោះ ៖
-🎫 សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
🎫 សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល!
ទីតាំង ទី១៖ ពហុកីឡដ្ឋានជាតិ (អូឡាំពិក)
https://maps.app.goo.gl/USnZnMha7wCyvay29
ទីតាំង ទី២៖ The BLUE Sports Center
https://maps.app.goo.gl/fuYGar6W22dufKJ68?g_st=ic
ទីតាំង ទី៣៖ Sport Castle
សាខា ១៖ https://goo.gl/maps/hugo1AvgkWTgpqvj8
សាខា ២៖ https://maps.app.goo.gl/itrAjLoTp2AEiFgE8?g_st=i
ទីតាំង ទី៤៖ Double H Sport Cambodia
https://maps.app.goo.gl/c6wBM4MqXQR8SNHYA?g_st=it
ទីតាំង ទី៥៖ V Sport (Chom Chao)
https://g.co/kgs/97Geu1X
👨🏻💻ទិញសំបុត្រតាមអនឡាញ៖
ទិញតាម App LIVE. https://live.wonderpass.asia/event/afc_asiancup_2027
ទិញតាម Website https://live.wonderpass.asia
“ទាំងអស់គ្នាដើម្បីកម្ពុជា” ។
ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás ប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ នៅទីក្រុង 𝗖𝗼𝗹𝗼𝗺𝗯𝗼 ប្រទេសស្រីលង្កា គឺពិន្ទុស្មើគ្នា០-០ ។
មែនទែនទៅ ក្រុមជម្រើសជាតិកម្ពុជា និងស្រីលង្កា មិនសូវបានជួបគ្នានោះទេ ពោលបើគិតចាប់តាំងពីឆ្នាំ ១៩៧២ ដល់បច្ចុប្បន្ន ក្រុមទាំងពីរនេះ បានជួបគ្នាតែ៣លើកប៉ុណ្ណោះ ដោយក្នុងនោះ កម្ពុជា ឈ្នះ ២ និងចាញ់១ មិនដែលស្មើ ខណៈគ្រាប់បាល់កើតឡើងច្រើនបំផុត គឺកម្ពុជា បានយកឈ្នះ ស្រីលង្កា ក្នុងលទ្ធផល ៦-១ ។ ទើបតែនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លើទឹកដីស្រីលង្កា ក្នុងពិន្ទុស្មើគ្នា០-០ ហើយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នឹងកក្រើកដោយសំលេងគាំទ្រ៕
ដោយ ៖ សុខ ខេមរា