ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ និងបុរសមា្នក់ចងកធ្វើអត្តឃាត ព្រោះវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នារីម្នាក់ និងបុរស ម្នាក់ទៀតបានចងកធ្វើអត្តឃាតក្នុងថៃ្ងតែ មួយដោយសារតែមានវិបតិ្តក្នុងគ្រួសារ។

ករណីទី១.នារីម្នាក់បានចងកធ្វើអត្តឃាត នៅលើដើមឈើចម្ងាយពីផ្ទះរបស់ខ្លួន១០០ ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលនៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៦ នៅភូមិប្ញទី្ធ១ ឃំុកែវ ផុស ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

បើតាមនគរបាលប៉ុស្តិ៍កែវផុសឲ្យដឹង ថា នារីរងគ្រោះឈ្មោះ កៅ យីវឃៀង​ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិ ស្រឡៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិ-ឃំុកើត ហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុគេបាននិយាយថា នៅមុនពេលកើត នារីរងគ្រោះត្រូវម្តាយបង្កើតរបស់នាងស្តី បន្ទោសនៅចំពោះមុខគេឯង ខណៈដែល ម្តាយរបស់នាងស្រវឹងស្រា។ ដូច្នេះករណី ដែលនាងចងកធ្វើអត្តឃាតនេះ ដោយសារ តែខឹងតូចចិត្តនឹងម្តាយស្រវឹងស្រាមិនដែល លស់ថៃ្ង ហើយបានស្តីបន្ទោសឲ្យនាងនៅ មុខគេឯងធ្វើឲ្យនាងខ្មាសគេ ទើបចងក​ បញ្ចប់ជីវិតបែបនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសមត្ថ កិច្ចជំនាញធ្វើកោសល្យវិច័យលើសាកសព នារីរងគ្រោះហើយនោះក៏ប្រគល់ឲ្យក្រុម គ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកករណីមួយទៀតបានកើត ឡើងកាលពីវេលាម៉ោង១និង២០នាទី រសៀលថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៦ មានបុរសម្នាក់បានចងកធ្វើអត្តឃាតស្លាប់ ចោលប្រពន្ធនិងកូន៥នាក់បង្កឲ្យភ្ញាក់ផ្អើល នៅក្រុមទី១៩ ភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។

បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន យ៉ុន អាយុ៣៦ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់ នៅបណ្តោះអាសន្នកន្លែងកើតហេតុខាង លើ។ ជនរងគ្រោះមានប្រពន្ធឈ្មោះ ឈុន សុខា និងមានកូនប្រុសស្រី៥នាក់ក្នុង បន្ទុក។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានរអ៊ូរទាំ ពីបញ្ហាជីវភាពខ្វះមុខខ្វះក្រោយ ដូច្នេះការ ចងកធ្វើអត្តឃាតរបស់ជនរងគ្រោះសង្ស័យ មានវិបត្តិជីវភាពក្នុងគ្រួសារ។ ទោះជាយ៉ាង ណាក្តីអ្នកភូមិបាននាំគ្នានិយាយថា ការចងកសម្លាប់ខ្លួនរបស់ជនរងគ្រោះខាងលើ នេះ ជាការគិតខ្លី ហើយអ្នកដែលលំបាក វេទនាបំផុតនោះកូនតូចៗដែលនៅរស់ឲ្យ រញង់ខ្វះអារម្មណ៍កក់ក្តៅ និងបង្គោលដ៏ រឹុងមាំរបស់ឪពុក(ជនរងគ្រោះ)៕ ឆ្លាម សមុទ្រ

rs (3)

rs (2)

rs (1)

rs

rs (4)


ចែករំលែក៖

Leave a Reply