ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់មុខសញ្ញាចោរប្លន់ម្នាក់បន្ទាប់ពី ប្លន់ជនរងគ្រោះយកម៉ូតូ១គ្រឿង នៅ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន បានមួយថ្ងៃរួចមក។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១និង៣០ នាទីអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ខណៈដែលជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចឃើញ រូបគេកំពុងជិះម៉ូតូហើយសមត្ថកិច្ចហៅឲ្យឈប់មិនព្រមឈប់ជិះរត់រហូតដល់ផ្លូវលេខ៥៩៨ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទើបចាប់ ខ្លួនបាន។
ជនសង្ស័យរូបនេះឈ្មោះ ខាត់ សុឃីម ហៅកូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣០E ផ្លូវ ជាតិលេខ៩ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។ ក្នុងនោះដែរសមត្ថកិច្ចដក ហូតបានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានពាក់ស្លាកលេខ ១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ប៊ិន ថារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះ ជួលម្តុំត្រឡោកបែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលរងគ្រោះដោយក្រុមចោរប្លន់ទាំងនេះបាញ់ចំស្មាខាងឆ្វេងធ្លាយទៅដោះខាងស្តាំកាលពីវេលាម៉ោង១និង ១៨នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅហាងកាហ្វេដេលី ផ្លូវព្រះសីហនុ សង្កាត់ បឹងកេងកង២ ខណ្ឌចំការមន ដែលមក ពេលនេះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត។
មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាត់ សុឃីម ហៅកូ រួចមក សមត្ថកិច្ចបាន សួរចម្លើយរកបក្ខពួកដែលធ្លាប់ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធជាមួយគ្នាទើបឈានទៅចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៣នាក់ទៀតក្នុងនោះមានទី១-ឈ្មោះ អា ស្នា អាយុ២២ឆ្នាំ ជាអ្នកកាន់កាំភ្លើងទី២ -ឈ្មោះ អាងោល និងទី៣-ឈ្មោះ អា ហេង ជាអ្នកជិះ ម៉ូតូបិទពីក្រោយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង៤នាក់បានសារភាពឲ្យដឹងថាក្រុម របស់ខ្លួនធ្លាប់បានធ្វើសកម្មភាពប្លន់នៅក្នុងរាជធានីភ្នំពេញ ចំនួន៥លើកមកហើយៗ ពេលប្លន់បានម៉ូតូម្តងៗគេយកទៅលក់និងយកទៅបញ្ចាំយកលុយចែកគ្នាចាយ និង ទិញថ្នាំញៀនប្រើប្រាស់អស់ហើយ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបងូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ ស ដារ៉ា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច
26 comments
Pingback: meritking gir
Pingback: meritking news
Pingback: çorlu klima servisi
Pingback: meritking şikayetvar
Pingback: silivri avukat
Pingback: karşıyaka psikolog
Pingback: hp servis izmir
Pingback: child porn kingroyal
Pingback: fuck
Pingback: child porn
Pingback: grandpashabet
Pingback: grandpashabet
Pingback: porn
Pingback: tr güncel içerik listesi
Pingback: grandpashabet
Pingback: en iyi bayan azdırıcı hangisi
Pingback: izmir travesti
Pingback: canlı maç izle
Pingback: kayseri taksi
Pingback: pusulabet
Pingback: misty casino
Pingback: porn
Pingback: child porn
Pingback: porn
Pingback: porn
Pingback: PORN