ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីពីរនាក់ម្តាយកូនត្រូវចោរឆក់កាបូបបានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីពីរនាក់ម្តាយ កូនត្រូវក្រុមចោរឆក់កាបូបស្ពាយ(សាក់កាដូ) បានហើយជិះគេចខ្លួនដោយសុវត្ថិភាព ដោយយកបានប្រាក់កាស និងសម្ភារមួយចំនួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ម៉ី គន្ធា ភេទស្រីអាយុ៥០ឆ្នាំ មុខរបរគ្របង្រៀននៅវិទ្យាល័យពងទឹក ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពពីស្រ្តីរងគ្រោះបានអោយដឹងថា មុនពេលកើហេតុរូបគាត់និងកូនស្រីបានជិះម៉ូតូ១គ្រឿង ម៉ាកហុដា សេ១២៥ ពណ៍ខ្មៅ ឌុបគ្នាក្នុងទិសដៅពីលិចទៅកើត ហើយបានដាក់សាក់កាដូនៅនឹងរានម៉ូតូពីមុខ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យមានគ្នាពីរនាក់ ក្នុងនោះ មានស្រីម្នាក់ ជិះពីក្រោយបានជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ (សាក់កាដូ) ក៏ជិះរត់ឡើងលើស្ពានអាកាស៧មករា ទិសដៅទៅកើតបាត់ស្រមោលតែម្តង ។

ស្រ្តីរងគ្រោះបន្តទៀតថា នៅក្នុងកាបូ ដែលក្រុមចោរឆក់យកទៅនោះមានលុយជិត១០០ដុល្លារ លុយខ្មែរជិត២០មម៉ឺនរៀល ទូរស័ព្ទដៃចំនួន២គ្រឿង កាតអេធីអឹមចំនួន៣សន្លឹក អត្តសញ្ញាណប័ណ្ណ១សន្លឹក និងឯកសារមួយចំនួនទៀត ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីជួយអន្តរាគមន៍៕ តុង សីហា

are (3)

are (2)

are (1)

are


ចែករំលែក៖