ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនយុវជន២នាក់​ ពីបទប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ​ សហការជាមួយកម្លាំងពិសេសផ្នែកអន្តរគមន៍ក្រុង​ ជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញយុវជន២នាក់ក្នុងតែជិះម៉ូតូតាមផ្លូវ​ ដោយមានការសង្ស័យបានឃាត់ខ្លួននិងឆែកឆេររកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់ ពីបទប្រើប្រាស់​នូវសារធាតុញៀនដោយខុសច្បាប់​ ។

ករណីខាងលើនេះ​ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី ១២​ ខែសីហា​ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៧០​ កែងផ្លូវលេខR៦​ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ខាងលើនេះទី១ឈ្មោះ​ ភី​ គន្ធា​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ ;ទី២​ ឈ្មោះសេង​ ឃាន់​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ អ្នកទាំង២ជាកម្មករសំណង់​ ស្នាក់នៅក្នុងការដ្ឋានម្តុំព្រែលៀប ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ​ បានឲ្យដឹងថា​ នៅមុនពេលឃាត់ខ្លួនយុវជន២នាក់នេះ​ គឺកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ​ សហការជាមួយកម្លាំងពិសេសផ្នែកអន្តរគមន៍ក្រុង​ ជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញយុវជន២នាក់ក្នុងតែជិះម៉ូតូតាមផ្លូវ​ លេខ៧០​ ដោយមានការសង្ស័យបានឃាត់ខ្លួននិងឆែកឆេររកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់ និងម៉ូតូ១គ្រឿង​ម៉ាក់ហុងដា​ វ៉ែវ​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ ១D-៦៩៤៦​ ។

បច្ចុប្បន្នយុវជនទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំនុំរឿងចាត់ការតាមនិតីវិធី​ ៕ ស​ ដារ៉ា

IMG_0945


ចែករំលែក៖