ព័ត៌មានទាន់ហេតុការណ៍៖

យកថ្នាំញៀនដាក់ចូលក្នុងប្រអប់ម៉ៅកុំព្យូទ័រផ្ញើតាមរថយន្តទៅសៀមរាបត្រូវនគរបាល ឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យទាំងនេះយកថ្នាំញៀនដាក់ចូលក្នុងប្រអប់ម៉ៅកុំព្យូទ័ររួចយកទៅផ្ញើតាមរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង សីុងទៅ ខេត្តសៀមរាប។ ប៉ុន្តែទង្វើនេះត្រូវគេដឹងក៏រាយការណ៍ទៅនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឲ្យមកឃាត់ខ្លួនកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខចំណតរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង សីុង នៅតាមបណ្ដោយផ្លូវ១៣៤កែងផ្លូវលេខ១៣៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ។

ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួនទី១. ឈ្មោះ សុខ សាវុធ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំចម្ការដូង ខណ្ឌ ដង្កោ និងទី២. ឈ្មោះម៉ៅ ចាន់ថន ភេទ ប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅម្ដុំចម្ការដូង ខណ្ឌដង្កោ ។

បើតាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ ខាងលើបានយកថ្នាំញៀនដាក់ចូលក្នុងប្រអប់មៅ៉យកុំព្យូទ័ររួចយកទៅផ្ញើតាមរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង សីុង ទៅកាន់ខេត្តសៀមរាប តែទង្វើនេះត្រូវគេដឹងក៏ បានរាយការណ៍ទៅនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឲ្យដឹង។ ភ្លាមៗនោះសមត្ថកិច្ចបានប្រាប់ឲ្យរថយន្តក្រុងរបស់ក្រុមហ៊ុនថោង សីុង ទូរស័ព្ទហៅជនសង្ស័យទាំង២នាក់មកវិញថារថយន្តអត់បានចេញដំណើរទៅទេអ៊ីចឹងហើយសូមមកយករបស់ផ្ញើនោះវិញទៅ។ លុះមកដល់មោ៉ងខាងលើស្រាប់តែប្រទះឃើញជនសង្ស័យទាំង២

នាក់ជិះមូ៉តូ១គ្រឿងមា៉កស៊ុយហ្សុ៊យគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FO-6821 មកដល់ភ្លាមក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងព្រមទាំងមូ៉តូត្រូវបាននគរបាលនាំទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស រស្មី

image6

image5

image4

image3

image2

image1


ចែករំលែក៖