ព័ត៌មានទាន់ហេតុការណ៍៖

ជង្ហុកដក់ទឹកប៉ុនថ្លុកក្របីនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតគ្មានអាជ្ញាធរខ្វាយខ្វល់លុប​បំបាត់

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋ​ដែលនៅ ក្បែរជង្ហុកផ្លូវដក់ទឹក និងអ្នកធ្វើដំណើរចេញ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាន រអ៊ូរទាំថា មានជង្ហុកមួយកន្លែងទំហំប៉ុនថ្លុក ក្របីដែលមានដក់ទឹករាប់ខែរាប់វស្សាទៅ ហើយនោះ មកដល់ពេលនេះពំុទាន់ឃើញ មានអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ លុបបំបាត់នៅឡើយទេ ។ ដោយទុកឲ្យ ជង្ហុកនោះនៅត្រាំត្រែងបង្អួតភ្ញៀវទេស ចរបរទេសដែលគេចេញចូលរាល់ថ្ងៃ ។

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបាន និយាយថា ជង្ហុកដែលដក់ទឹករាប់ខែរាប់ វស្សានោះ បើសិនជាចំណាយពេលវេលា លុបបំបាត់មិនដល់មួយថៃ្ងផង វារាបស្មើ បាត់ទៅហើយៗក៏មិនចំណាយថវិកាច្រើន នោះដែរ ។ ប៉ុន្តែអាជ្ញាធរដែនដីទំនងជាមិន ឃើញទីនោះថាមានជង្ហុក ឬក៏ជង្ហុកនោះ តូចពេកពេលជួសជុលលុបបំបាត់ទៅវាមិន ពានលាភសក្ការៈ ឬក៏បណ្តែតបណ្តោយឲ្យ ជង្ហុកនោះកាន់តែធំជ្រៅ ទើបជួសជុលក្រែង បានលាភសក្ការៈខ្លះ ។

ច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាច្រកដ៏ សំខាន់ដែលភ្ញៀវបរទេសចេញចូលរាល់ ថៃ្ង និងមានរថយន្តដឹកទំនិញចេញចូលមិន ដាច់ ។​ ចំណែកចំណូលដែលបានមកពី ការធ្វើចរាចរទំនិញសព្វសារពើក៏មិនតិច លានដុល្លារដែរក្នុងមួយឆ្នាំៗ ។ ចុះេហតុអ្វី បានជាអង្គភាពពាក់ព័ន្ធក៏ដូចជាអាជ្ញាធរ ក្រុងប៉ោយប៉ែតមិននាំគ្នាលុបជង្ហុកនោះទៅ ដោយទុកឲ្យជង្ហុកនៅទ្រឹងដដែលវានាំឲ្យ អាម៉ាស់ដល់ភ្ញៀវចេញចូលរាល់ថៃ្ង ។

លោក វួច អូន ប្រធានស្នាក់ការច្រកទ្វារ អន្តរជាតិប៉ោយប៉ែតបាននិយាយថា ជង្ហុក នេះលោកបានឃើញដែរ តែលោកថាខាង ក្រុមហ៊ុនកាសីុណូហូលីដេបា៉ាឡាកគេនឹង ចាក់លុបជង្ហុកនោះ ។ ប៉ុន្តែភាគីក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុនរៀបចំកែលម្អ កាសីុណូខាងក្នុងឲ្យរួចរាល់សិន ទើបចាប់ ផ្តើមចាក់បំពេញជង្ហុកជាក្រោយ ។ លោក បានបន្តទៀតថា កន្លងមកត្រង់ចំណុចជង្ហុក នោះក្រុមហ៊ុនកាសីុណូហូលីដេគេសុំធ្វើដែរ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីបានជាអាក់ខានលុបជង្ហុករហូតមកដល់ពេលនោះ ។

អ្នកធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានលើកឡើងថា ដោយសារ អាជ្ញាធរដែនដីក៏ដូចជាក្រុមហ៊ុនកាសីុណូ ហូលីដេមើលបំណាំគ្នាទៅវិញទៅមកទើបមិនលុបជង្ហុកនោះ ៕ វណ្ណា

SAM_0066

SAM_0065


ចែករំលែក៖