ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ស្នងការខេត្ត បានវែកមុខឃាតក សម្លាប់មនុស្សទម្លាក់ទឹកស្ទឹង បានប្រុស ស្រីចំនួន៨នាក់ក្នុងនោះរកឃើញជនដៃដល់ចំនួនពីរនាក់យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ស្លាប់ ដែលមានសភាពហើមស្អុយបន្តិចនៅក្នុងទឹកស្ទឹងក្បែរអាងក្រពើ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បង្ករឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះផងដែរ។ក្រោពីប្រទះឃើញសពនោះក៏ឃើញសមត្ថកិច្ចនគរបាលមកដល់ភា្លមៗ រួចស្រង់សពឡើងមកលើតែម្តង។ សមត្ថកិច្ចនគរបាលមូលដ្ឋានសង្កាត់សាលាកំរើក ក្រុងសៀមរាបបានប្រាប់ថា នគរបាលបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរ បាលខេត្ត បានចុះធ្វើការពិនិត្យសាកសពហើយបានសន្និដ្ឋានជាជំហានដំបូងថា សពអាចលង់ទឹកស្លាប់ពីព្រោះប្រអប់ដៃក្ដាប់ទាំងសងខាងហើយនៅលើសាកសពពុំមានស្លាកស្នាមអ្វីដែលអាចឱ្យសមត្ថកិច្ចនគរបាលសន្និដ្ឋានថា ជាករណីឃាតកម្មនោះទេ។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុក កណ្តាល ការិយាល័យព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រោយពីកម្លាំងនគរបាលបច្ចេកទេសបានធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ ឃើញ ថាសពមាន សញ្ញាណលង់ ទឹកស្លាប់ច្រើនជាងអំពើ ឃាតកម្ម ព្រោះលើដងខ្លួនសពពុំមានស្លាកស្នាម អ្វីទាំងអស់ប៉ុន្តែមូល ហេតុនៃការស្លាប់មិនច្បាស់លាស់។
លោកបានបន្ថែមថា បន្ទាប់ពីមានហេតុការនេះ កើតឡើង លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានដាក់ចេញនូវ ផែនការស៊ើបអង្កេត ស្វែងរកមូលហេតុពីការពិតនៅក្រោយការស្លាប់ របស់ជនរងគ្រោះឱ្យបានឃើញច្បាស់លាស់ និងឱ្យលោកអធិការរងទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៍ ក្រុងសៀមរាប បានដឹកនាំកំលាំង ចុះបើកការ ស៊ើបអង្កេតរកមូលហេតុ ជុំវិញករណីស្លាប់ របស់ជនរងគ្រោះ ខាងលើភ្លាមៗផងដែរ ។លោកបានបញ្ជាក់បន្ថែមថាជាលទ្ធផលនៃស្រាវជ្រាវ របស់កម្លាំងនគរបាលចម្រុះនៃស្នងការខេត្ត បានធ្វើការតាមដានល្អិតល្អន់រហូតឈានដល់ធ្វើការឃាត់ខ្លួនបានមេក្លោងចំនួន០២នាក់ជាបន្តបន្ទាប់ ពាក់ពន្ធ័នឹង ករណីហឹង្សា (មានស្ថាន ទម្ងន់ទោស)ដែលមាន៖ ទី១/ឈ្មោះ អ៊ុន ភានិត ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្នុងអង្គការ កល្យាណមិត្តភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលជាអ្នករៀបគំរោង វាយសងសឹកទៅលើក្រុម ជនរងគ្រោះនិង ទី២/ឈ្មោះ លាប នឹង អាយុ២១ឆ្នាំ រស់នៅភូមិ ស្វាយដង្គំសង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាអ្នករក្សាទុក ដាវសាំម៉ារ៉ៃនឹងដឹកនាំបក្ខពួក ទៅសងសឹក លើភាគីជនរងគ្រោះ។ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ កម្លាំងជំនាញបានធ្វើការ ដកហូតវត្ថុតាងរួមមាន៖ដាវសាំម៉ារ៉ៃ ចំនួន០១ដើម~កាំបិតប៉័ងតោចំនួន០១ ។
លោកបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីចាប់ខ្លួនបានមេក្លោង២នាក់ រួចមក កម្លាំង នគរបាលរបស់អធិការក្រុង ក៏បានបន្តទៅឃាត់ខ្លួន បក្ខពួក ជនសង្ស័យប្រុសស្រីបន្ថែមទៀតបានចំនួន០៦ នាក់ដែលជាមុខមុខសញ្ញា ចាស់ចំនួន០២នាក់។ក្រោយពីចាប់ខ្លួនបានហើយកម្លាំងជំនាញក៏បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ឃើញថា វិជ្ជមានទាំង០៦នាក់។
គួសបញ្ជាក់ផងដែរថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១២និង៣០នាទី ឈានចូលថ្ងៃទី១០ខែសីហា ឆ្នាំ២០១៦ មានក្រុមក្មេងទំនើងចំនួន០២ ក្រុមផ្សេងគ្នា ក្នុងនោះ មួយក្រុមមានគ្នាចំនួន០៦នាក់ បានអង្គុយជួបជុំគ្នា នៅចំណុច ខាងមុខ សណ្ឋាគារីវើសាយនឹងមួយក្រុមទៀត ជិះម៉ូតូចំនួន ០៨គ្រឿង ក្នុងមួយគ្រឿង មានគ្នា ចំនួន០២នាក់ទៅ០៣នាក់ មានម្នាក់កាន់ ដាវសាំម៉ារ៉ៃ នឹងម្នាក់ទៀត កាន់កាំបិតបុ័ងតោបានចុះពីលើម៉ូតូ ហើយប្រើប្រាស់ ដាវសាំម៉ារ៉ៃ ដេញកាប់ទៅលើក្រុម ម្ខាងទៀតដែលមានគ្នាចំនួន០៦នាក់ ក្នុងនោះមានក៏ឈ្មោះសុខ ចំរើន ហៅម៉ឺនផងដែរ។
ដោយមានភាពភ័យខ្លាច ក្រុមរបស់ ឈ្មោះ សុខ ចំរើន ហៅម៉ឺន ក៏នាំគ្នា លោតចូលទៅក្នុងទឹកស្ទឹង សៀមរាប ដើម្បីហែល គេចខ្លួន ចំណែកម្នាក់ ឈ្មោះ លឹម បានរត់ចូលទៅក្នុងភូមិស្រែក ហៅឱ្យគេមកជួយ បានប្រហែល១៥នាទី ក្រោយមកក្រុមម្ខាងទៀតបានជិះម៉ូតូ ចេញទៅបាត់ (ក្នុងក្រុមនោះមាន គេស្គាល់ម្នាក់ឈ្មោះ( ម.ប)ក្រោយពីចេញ ទៅបាត់ពួកក្រុមម្ខាង ដែលលោតចូល ក្នុងទឹកស្ទឹងក៏បាន ឡើងគោកមកវិញតែបានបាត់ ឈ្មោះ សុខ ចំរើន ហៅម៉ឺន មិនដឹងទៅណា។ រហូតដល់ថ្ងែទី១១ខែសីហាឆ្នាំ២០១៦ វេលាម៉ោង ០៦:៣០នាទីព្រឹក ទើបមានការភ្ញាក់ ផ្អើលដោយ ឃើញមានសាកសពឈ្មោះ សុខ ចំរើន ហៅម៉ឺន អណ្តែតផុស ឡើងចេញពីទឹក។
លោកបានបញ្ជាក់ថា ហេតុដែល បណ្តាលឱ្យមានអំពើហឹង្សា មកលើជនរងគ្រោះ នឹងបក្ខពួកគឺ ដោយសារកាល ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៧:៣០នាទី មិត្តភ័ក្ត្ររបស់សាកសពបាន ទៅជិះទូកលេងនៅស្ទឹងមុខផ្សារ រាត្រីអាតសិនថឺ ស្ថិតក្នុង ភូមិវត្តដំណាក់ ក៏កើតមានទំនាស់ដោយ សារឈ្មោះម.ប ភេទប្រុស អាយុប្រហែល១៨ឆ្នាំ រើសដុំថ្មគប់ ត្រូវទូករបស់ពួកគេជិះ ក៏កើតជាជម្លោះ ដេញវាយតប់គ្នា លុះដល់ពេលយប់ ឈ្មោះម.បនឹងបក្ខពួក ក៏លើកគ្នាមកសង សឹកវិញតែម្តង។
ជនសង្ស័យនឹងវត្ថុតាង ត្រូវបាន នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ដើម្បីបញ្ចូន បន្តទៅតុលាការចំណែកឯបក្ស ពួកជនសង្ស័យ ត្រូវបានបញ្ជូន ទៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការ តាមនិតិវិធី នៃច្បាប់ ។
បច្ចុប្បន្នជនសង្ស័យដៃដល់ចំនួន២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែក ជនសង្ស័យ៦នាក់ទៀត បញ្ជូនទៅឱ្យការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីចាត់ការបន្ត ៕ ជានិរន្ដរ៍