ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៥ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ ជនសង្ស័យចំនួន ៦៤នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។​ ដូច្នេះ​សូម​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ៦នាក់(ស្រី ១នាក់),​ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ២៩នាក់(ស្រី ២នាក់),​ប្រើប្រាស់ ១៥ករណី ឃាត់ ២៩នាក់(ស្រី ២នាក់)។ 

វត្ថុតាងដែលចាប់យកសរុបរួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ២៣៤,៨៩ក្រាម។​ មេតំហ្វេតាមីន(Wy)ស្មេីនិង​ ៤,៧៨ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ៣៥,០៥ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ០,២០ក្រាម។​ ហេរ៉ូអុីន(Heroine)ស្មេីនិង​ ៥២៨,៥៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,០១ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងដីកា ៣ករណី ចាប់យកIce ៣២,៩៨ក្រាម។

*៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៧ករណី ឃាត់ ១៧នាក់ ចាប់យកIce ១៨,៦៧ក្រាម។

*៤ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១២ករណី ឃាត់ ១៥នាក់ ស្រី ២នាក់ ចាប់យកIce ២,៣៨ក្រាម។

*៦ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦៣ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៨ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៧២,២២ក្រាម, Ke ២៧,៦៥ក្រាម, MDMA ០,២០ក្រាម និងHeroine ៥២៨,៥៥ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកWy ៤,៧៨ និងKe ៧,៤០ក្រាម។

*២ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ២នាក់៕

ដោយ​៖ តារា​


ចែករំលែក៖