ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជិះម៉ូតូទៅបុកបង្គោលស្លាកគណបក្ស ប្រាប់សមត្ថកិច្ចថា មានគេដេញកាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជន៣នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបានបើកម៉ូតូរត់គេចពីការដេញកាប់ប្រហារ ហើយទៅបុកបង្គោលស្លាកគណបក្សខ្មែររួបរួមជាតិ ស្ថតិនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះទាំងបីនាក់នេះ ១.ឈ្មោះ សាយ សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះសុខ ណា ភេទប្រុស អាយុ២០ ជនរងគ្រោះទាំង២នាក់នេះរស់នៅឃុំកំពង់អុស ស្រុកជលគិរី ចំណែកឯទី៣ ជនរងគ្រោះ ឈ្មោះសី សុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់នេះបើកម៉ូតូហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១D-២៩៣៧ ជិះគ្នា៣ បើកក្នុងល្បឿនយ៉ាងលឿន បើកបរពីជើងទៅត្បូង នៅពេលមកមដល់ចំណុចកើតហេតុ ដោយសារស្ថានភាពស្រវឹងក៍បានបើករេជ្រុលទៅបុកស្លាកគណបក្សតែម្តង ។

សមត្ថកិច្ចបានអោយដឹងទៀតថា បើតាមការរៀបរាប់របស់ជនរងគ្រោះនៅកន្លែងកើតហេតុនោះជនរងគ្រោះបានប្រាប់សមត្ថកិច្ចទាំងរវើរវាយថា មូលហេតុដែលពួកគេទាំងបីនាក់បានជិះម៉ូតូទៅបុកស្លាកគណបក្សនេះ ដោយសារមានជនមួយក្រុមបានជិះម៉ូតូដេញកាប់រូបគេទាំងបីនាក់ ហើយដោយសារភ័យស្លន់ស្លោផងនោះក៍បានបើកទៅបុកបង្គោលស្លាកគណបក្សនេះតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ការរៀបរាប់របស់ជនរងគ្រោះគឺគ្រាន់តែដោះសារបំភ័ណ្ឌ សមត្ថកិច្ចតែប៉ុណ្ណោះ ព្រោះជនគ្រោះសភាពស្រវឹងខ្លាំង និង បើកបរយ៉ាងលឿន ទើបុកស្លាកគណបក្សនេះតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដឹកយកទៅសង្រ្គោះនៅពេទ្យ ចំណែកឯកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ៕ ចន្ថា

kchan (3)

kchan (2)

kchan (1)

kchan

kchan (4)


ចែករំលែក៖