ព័ត៌មានទាន់ហេតុការណ៍៖

អង្គុយផឹកស៊ីត្រូវជនសង្ស័យលបកាប់ក្បាលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសក្បាលហូរឈាមជោកខ្លួនខណៈដែលកំពុងផឹកស៊ីត្រូវបានជនសង្ស័យលួចកាប់មួយកាំបិតហើយរត់គេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍កាប់ប្រហារនេះបានកើត ឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ព្រៃចារ ឃុំក្សែត្រ ស្រុកកំពង់រោទ៍។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលកំពុងរត់គេចខ្លួនគេ សង្ស័យថា ឈ្មោះ ហង់ ឆៃ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃចំណារ ឃុំ ក្សែត្រ ស្រុកកំពង់រោទ៍ បច្ចប្បន្នមានប្រពន្ធនៅភូមិព្រៃចារ ឃុំក្សែត ស្រុកកំពង់រោទ៍។ រីឯជនរងគ្រោះត្រូវឈ្មោះខាងលើនេះកាប់ឈ្មោះ សុត ចំរើន អាយុ២៤ឆ្នាំ រស់នៅភូមិ ព្រៃចារ ឃុំក្សែត្រ ស្រុកកំពង់រោទ៍ រងរបួសក្បាលឆៀងខាងឆ្វេងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានដេរ ១០ថ្នេរតែនៅមិនទាន់ដឹងខ្លួននោះទេ។

ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុប្ដីគាត់បានមកលេងផ្ទះឈ្មោះ ចាន់ សន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ហើយក៏មានកម្មវិធី ផឹកស៊ីបន្តិចបន្តួច។ លុះប្រមាណជាងមួយម៉ោងក្រោយមកស្រាប់តែជនសង្ស័យមកលបកាប់ពីក្រោយខ្នង១កំបិតបណ្ដាលឲ្យប្ដីរបស់គាត់ប្រកាច់សន្លប់តែម្តង ប្រភពបន្ត ថា ជនបង្កនិងប្ដីគាត់មិនដែលមានទំនាស់អ្វីនោះទេហេតុអ្វីមកកាប់ប្តីគាត់បែបនេះ?

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសឲ្យខាងតែបាន ៕ យឹម សុថាន

srrrr (2)

srrrr (1)


ចែករំលែក៖