ខេត្តកំពង៉ធំ ៖ ក្រុមហ៊ុនអានម៉ារ៉ាឌី និងក្រុមហ៊ុនកាប់ឈើព្រៃបារាំងកំពុងតែកាប់បំផ្លាញដឹកឈើលក់ធ្វើអាជីវកម្មដោយអត់ច្បាប់ជ្រកក្រោមរូបមន្តដឹកឧសពីខេត្ត ព្រះវិហារទៅលក់នៅខេត្តកំពង់ធំនិងខេត្តកំពង់ចាម ។
ប្រភពបង្ហើបថា ក្រុមហ៊ុនខាងលើនេះបានបញ្ចប់អាជ្ញាប័ណ្ណជាយូរណាស់មក ហើយ ប៉ុន្តែដោយសារតែមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធទើបមានការកាប់ ទន្ទ្រានព្រៃឈើធំៗដែលមានប្រវែងចាប់ពី៥ម៉ែត្ររហូតដល់ជាង១០ម៉ែត្រមានមុខ កាត់ចាប់ពី៥០សង់ទីម៉ែត្រឡើងទៅខណៈឧសមុខកាត់អនុញ្ញាតត្រឹម១៥គុណនឹង២០ សង់ទីម៉ែត្រប្រវែងតែ១ម៉ែត្រប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានឲ្យដឹងថាក្នុងមួយថ្ងៃៗមានរថយន្តកែច្នៃ (អារ៉េវ)ពី១៥គ្រឿងទៅ ២០គ្រឿងកាប់ និងដឹកជញ្ជូនឈើហ៊ុប ចេញពីព្រៃមកស្ទូចដាក់ឡើងរថយន្តយីឌុបចាំនៅចំណុចក្រុមហ៊ុន ស្ថិតនៅក្នុងឃុំ រមណីយ ស្រុករវៀងខេត្តព្រះវិហារដឹកបន្តទៅលក់នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាមដោយមិនចាំបាច់កាត់ប៉េសេក្នុងមួយថ្ងៃៗមានរាប់សិបគ្រឿងដោយមានមេការជាអ្នក រត់បង់ផ្លូវឈ្មោះរិនត្រូវរ៉ូវជាមួយមេព្រៃ និង សមត្ថកិច្ចខ្លះទៀត ។ ពិសេសជាងនេះទៀត នោះមន្ត្រីអាជ្ញាធរខេត្តព្រះវិហារមួយចំនួនតូចមិនថាមិនដឹងនោះទេការពិតគឺជាឆ្នាំងបាយរាប់បញ្ចូលទាំងអ្នកច្បាប់ខ្លះផង ។
ប្រភពខាងលើក្នុងទម្លាយថាតំណាង នាយកក្រុមហ៊ុនអាន ម៉ារ៉ាឌី លោកស៊្រុន ជាអ្នកបញ្ជាឲ្យកាប់ឈើដឹកចេញទៅលក់ដោយឈើចាស់ទុកមួយអន្លើសិន សំខាន់គឺសហការគ្នាជាមួយមេព្រៃនិងសមត្ថកិច្ចដែលជាបក្ខពួកមួយក្តាប់តូចកាប់និងដឹកជញ្ជូនឈើហ៊ុបយកទៅលក់នៅខេត្តកំពង់ធំនិងខេត្តកំពង់ចាម ។
លោកហ៊ុងមេការក្រុមហ៊ុនអានម៉ារ៉ាឌីដែលធ្លាប់នាំឈើចេញបានឆ្លើយបដិសេដថានេះជាក្រុមហ៊ុនអានម៉ារ៉ាឌីដដែលតែអ្នកម៉ៅការយកឈើចេញនោះគឺឈ្មោះ៥៥៥ ៕ ប៊ុន រិទ្ធី