ខេត្តកណ្តាល ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះ សំណាលនិងសួរសុខទុក្ខអតីតយុទ្ធជន ជាង៨០០នាក់នៅក្នុងស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជនទាំង នេះក៏មានការអញ្ជើញចូលរួមពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងប្រធាន គណៈពង្រឹងការងារស្រុកលើកដែក លោក ហេង រតនា និងប្រធានគណៈពង្រឹងស្រុក កៀនស្វាយ នាយឧត្តមសេនីយ៍ ឌុល គឿន ផងដែរ ។
នៅចំពោះមុខអតីតយុទ្ធជននិងក្រុម គ្រួសារអតីតយុទ្ធជននាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់អំពីការយកចិត្តទុក ដាក់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន។ លោកអគ្គលេខាធិការបានលើកឡើងថា សម្តេចទាំង២តែងគិតគូរជានិច្ចអំពីសុខ ទុក្ខរបស់អតីតយុទ្ធជននិងគ្រួសាររបស់ អតីតយុទ្ធជន។ ជាក់ស្តែងកាលពីការប្រារព្ធ ទិវាអតីតយុទ្ធជន នាពេលថ្មីៗកន្លងទៅនេះ សម្តេចទាំង២រួមនឹងគ្រួសារបានបរិច្ចាគ ថវិកាយ៉ាងច្រើនចូលរួមក្នុងសកម្មភាព របស់សមាគមអតីតយុទ្ធជនសម្រាប់ជួយ សាងសង់លំនៅឋានជូនអតីតយុទ្ធជន និងដើម្បីជួយដោះស្រាយទុក្ខលំបាកផ្សេងៗទៀត ។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្ថែម ទៀតថា ឈរលើស្មារតីយកចិត្តទុកដាក់ នេះសមាគមអតីតយុទ្ធជនក៏បានប្រឹងប្រែង សម្រួលឲ្យមានការបើកប្រាក់ចូលនិវត្តន៍ក៏ដូចជាប្រាក់របបគោលនយោបាយផ្សេងៗជូនអតីតយុទ្ធជនតាមប្រព័ន្ធធនាគារដែលនេះជាការសម្រួលដល់អតីតយុទ្ធជនឲ្យ កាន់តែងាយស្រួលថែមទៀត ។
ក្នុងកិច្ចសំណេះសំណាលនោះលោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនក៏បាន ក្រើនរំលឹកនិងជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ចនៅតាមមូលដ្ឋានប្រឹងប្រែងយកចិត្ត ទុកដាក់ឲ្យបានខ្ពស់ទៅលើអតីតយុទ្ធជន។ ជាពិសេសត្រូវដោះស្រាយនិងឆ្លើយតបឲ្យបានទាន់ពេលវេលានៅពេលពួកគាត់ជួបបញ្ហា និងទុក្ខលំបាកនានា ៕ ហេង សូរិយា