ភ្នំពេញ៖ សមត្ថកិច្ចចម្រុះមានទាំងនគរបាលអន្តោប្រវេសន៍ និងកម្លាំងនគរបាលខណ្ឌផ្នែកសន្តិសុខផ្ទៃក្នុង សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះឡោមព័ទ្ធឆែកឆេរវីឡាភ្លោះមួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដោយឃាត់បានជនជាតិចិនប្រុស ស្រី៦នាក់ និងវត្ថុតាងមួយចំនួន ។
ហេតុការណន៍សមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធឆែកឆេរវីឡាភ្លោះនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចវីឡាភ្លោះលេខ២៤ ផ្លូវលេខ១ ក្នុងបុរីពិភពថ្មី ជាប់របងសាលាបឋមសិក្សាភ្នំពេញថ្មី ចំហៀង ខាងជើង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានី ភ្នំពេញទទួលផែនកណ្តាលសន្តិសុខ និង លោកឧត្តមសេនីយ៍ត្រី លូ រ៉ាបូ ស្នងការរង នគរបាលរាជធានីភ្នំពេញទទួលផែនអន្តោ ប្រវេសន៍ដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញសហការជា មួយអាជ្ញាធរមូលដ្ឋាន ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខប្រាប់ឲ្យដឹងថា វីឡាភ្លោះមួយនេះគឺកម្លាំងរបស់លោកបានធ្វើការតាមដាន អស់រយៈពេលជាង១ ខែ មកហើយមុននឹងឈានដល់ការចុះត្រួត ពិនិត្យឆែកឆេរនាពេលនេះ ។ ដោយសារ ការអង្កេតកន្លងមកឃើញថា វីឡាមួយនេះមានភាពខុសប្រក្រតីទើបលោកសុំបទ បញ្ជាពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងសុំគោល ការណ៍បន្តទៅស្ថាប័នតុលាការរហូតឈានដល់ការចុះត្រួតពិនិត្យនិងឆែកឆេរនៅទីតាំង នេះ ហើយជាលទ្ធផលសមត្ថកិច្ចឃាត់បាន ជនជាតិចិន៦នាក់ (ស្រី២នាក់ ) រួមទាំងវត្ថុ តាងពាក់ព័ន្ធមួយចំនួនធំ ។
ពាក់ព័ន្ធទៅនឹងករណីនេះសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា អាចជាករណីបទ ល្មើសឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធអុីនធើណេត (VIOP) ក៏ដូចជាបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញផងដែរ ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦ នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បី ស្រាវជ្រាវបន្តទៀត ។
គួររំលឹកឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះវីឡាលេខ ០៤ ផ្លូវលេខ១៩៩២ ក្រុម៧ ភូមិ-សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មានជនជាតិចិន ប្រុសស្រីប្រមាណ២៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃឃាត់ខ្លួននាំទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីឆបោក និងជំរិតទារប្រាក់តាម ប្រព័ន្ធអីុនធើណេតឆ្លងប្រទេស(VIOP)។
ប្រតិបត្តិការនោះដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ក្រសួងមហាផ្ទៃដោយមានការ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញសហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយនៅក្នុងរង្វង់ប្រតិបត្តិការនេះសមត្ថ កិច្ចឃាត់បានជនសង្ស័យប្រុសស្រីចំនួន ២៧នាក់ ក្នុងនោះមានស្រី៦នាក់គឺជាជនជាតិចិនទាំងអស់ ព្រមទាំងដកហូតបាន សម្ភារប្រព្រឹត្តបទលើ្មសជាច្រើនទៀត។ ជនជាតិចិនប្រុសស្រីទាំង២៧នាក់នោះគឺជាប់ពាក់ព័ន្ធករណីឆបោកនិងជំរិតទារ ប្រាក់តាមប្រព័ន្ធអុីនធើណេតឆ្លងប្រទេស (VIOP) ដែលកម្លាំងសមត្ថកិច្ចតាមដានស៊ើបអង្កេតជាយូរមកហើយ ៕ តុង សីហា