ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-នូវែលសេឡង់ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពល លើ វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយ ក្រសួងការបរទេសនៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ ជំនួបទ្វេភាគីកម្ពុជា-នូវែលសេឡង់ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពល មួយចំនួន រួមមាន វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយ ក្រសួងការបរទេសនៃប្រទេសទាំងពីរពិនិត្យលទ្ធភាពបង្កើតជាផ្លូវការនូវយន្តការពិគ្រោះយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗនេះ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការលើ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់និស្សិត កម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។ នាយករដ្ឋមន្ត្រីទាំងពីរទទួលស្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា នូវែលសេឡង់នៅមានសក្តានុពលដែលអាចពង្រីក និងបានឯកភាពជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្តសហការធុរកិច្ចលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងថាមពលស្អាត។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

ដោយ ៖ សិលា


ចែករំលែក៖