ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមស្នាក់នៅក្នុងខេត្តសៀមរាបគ្មានច្បាប់បញ្ជូនទៅប្រទេសកំណើតវិញ

ចែករំលែក៖

ខេត្តសៀមរាប ៖ នគរបាលនាយកដ្ឋាន អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ សហ ការជាមួយនគរបាល ខេត្តសៀមរាមឃាត់ ខ្លួនជនជាតិវៀតណាម ស្នាក់នៅគ្មានច្បាប់ទម្លាប់បញ្ជូនទៅប្រទេសកំណើតវិញ កាល ពីថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ២០១៦ ។

លោក ប៉ូ សេងលាង អនុប្រធាននាយក ដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ក្រសួង មហា ផ្ទៃបានឲ្យដឹងថា ការចុះឃាត់ខ្លួនជនជាតិវៀតណាមជាបន្តបន្ទាប់នៅថ្ងៃខាងលើនេះ គឺសមត្ថកិច្ចបានឃាត់ខ្លួនចំនួន២១នាក់ ។ ក្រោយពីសាកសួរ និងត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម៤នាក់មានលិខិតស្នាមឆ្លងដែនត្រឹមត្រូវហើយសមត្ថកិច្ចបានសម្រេចឲ្យបន្តស្នាក់នៅជាធម្មតា ។ ជាមួយគ្នានោះក្នុងចំណោមមនុស្សដែលត្រូវបានឃាត់ខ្លួនទាំង២១នាក់នេះដែរ ក៏មានជនជាតិខ្មែរកម្ពុជាក្រោមម្នាក់ត្រូវបានសមត្ថកិច្ចដោះលែងនិងអនុញ្ញាតឲ្យស្នាក់នៅជាធម្មតាផងដែរ ។

លោកបានឲ្យដឹងទៀតថា ដោយឡែក ជនជាតិវៀតណាម១៦នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ដើម្បីបំពេញឯកសារបញ្ជូន ចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម ដែលជាប្រទេសកំណើតរបស់ពួក គេ ដោយសារជនជាតិវៀតណាមទាំងនេះ មកស្នាក់នៅរកស៊ីក្នុងខេត្តសៀមរាបគ្មានច្បាប់ ។

គួរបញ្ជាក់ថា នៅខេត្តសៀមរាបមាន ជនជាតិវៀតណាមស្នាក់នៅច្រើន ពិសេស នៅតាមហាងកាហ្វេរោងសិប្បកម្មផ្សេងៗ និងនៅកន្លែងម៉ាស្សា ជាដើម ។ ការស្នាក់នៅរបស់ជនជាតិវៀតណាមដែលគេសង្ស័យគ្មានច្បាប់ទម្លាប់នេះត្រូវបានប្រជាពលរដ្ឋលើកឡើងថា បើទោះជានគរបាលនៅក្នុង ខេត្តសៀមរាបប្រឹងប្រែងទប់ស្កាត់ចាប់ បញ្ជូនពួកគេទៅស្រុកកំណើតរាល់ថ្ងៃក៏ដោយក៏មិនអស់ ជនអន្តោរប្រវេសន៍ទាំង នេះដែរ ។ ព្រោះគេបានដឹងថាមានមន្ត្រីនគរបាលមួយចំនួនតូចប្រចាំនៅច្រកព្រំ ដែនអនុញ្ញាតឲ្យចូលក្រោមការទទួល សំណូក។ បញ្ហានេះអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ គួរតែមានវិធានការទៅលើមេច្រកតាមព្រំដែនឲ្យបានតឹងរឹុង ទើបមិនចាំបាច់ឲ្យរវល់ដល់នគរបាលអន្តោប្រវេសន៍តាមបណ្តាខេត្តនានាទៀតទេ ៕ ជា និរន្តន៍

VL_1 copy


ចែករំលែក៖