ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង​​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងអន្តរាគមន៍​នៃអធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដឹកនាំដោយលោកវ.ទោ ប៉ុន រតនាអធិការរងនៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ សហការជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ព្រៃញី កាលពីរសៀលម្សិលមិញនេះ​ បានចុះបង្រ្កាប ករណីគ្រឿងញៀនមួយកន្លែងស្ថិត​នៅ​ផ្ទះ​ឈ្មោះ​ ជេត វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ ស្ថិតនៅ​ភូមិ​ដូងជ្រុំ សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​

ជាលទ្ធផលចាប់បានជនសង្ស័យចំនួន០៤នាក់

១- ឈ្មោះ​ ​បុិន តុលា ភេទប្រុស​  អាយុ២៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅ​ភូមិ​សំរោង ឃុំកញ្ជោរ​​ ស្រុកកណ្ដៀង  ខេត្តពោធិ៍សាត់​ ​។រក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន  (លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹកនោមលទ្ធផល + ​វិជ្ជមាន​)។

២-ឈ្មោះ​ យិន រតនា ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅ​ភូមិ​ក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ​។ ប្រើប្រាស់នូវសារធាតុញៀន(លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹកនោមលទ្ធផល(+)​វិជ្ជមាន​)។ 

៣-ឈ្មោះ​ ហម ពេជ្យ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ រស់នៅ​ភូមិ​បឹងក្រាញ់​ ឃុំកញ្ជរ​ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់​។ ប្រេីប្រាស់ដោយ​ខុស​ច្បាប់នូវ​សារធាតុ​​។ (លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹក​នោមលទ្ធផល(+)វិជ្ជមាន​)។ 

៤-ឈ្មោះ​ ជេត វណ្ណី ភេទស្រី អាយុ​២៨ឆ្នាំ​ មុខរបរ​ម៉ាស្សា រស់នៅ​ភូមិ​ក្រាំងតាសែន​ សង្កាត់​ព្រៃញី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។ សម្រួលទីតាំងនិងប្រេីប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន(លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹកនោមលទ្ធផល(+)​វិជ្ជមាន​។ 

វត្ថុតាងចាប់យកបានរួមមាន​ ៖​​

១-ទូរស័ព្ទ​ចំនួន​ ០១​ គ្រឿង​ (​ ម៉ាកinfinix ពណ៌​ទឹកសមុទ្រ)

២-ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ទម្ងន់សរុប ៣១,៧៨ ក្រាម(គិតសាច់ថ្នាំសុទ្ធ)

៣-អំពូលកែឆ្នៃសំរាប់ជក់ថ្នាំចំនួន ​០៦ 

៤-ថង់សម្រាប់​ច្រកថ្នាំញៀនមួយចំនួន

៥-ដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួនមួយ

៦-ម៉ូតូហុងដាឌ្រីមសង់២០២២ ចំនួន០១គ្រឿង ពណ៍ ក្រហម ស្លាកលេខ ពោធិ៍សាត់ 1K-0178

៧-កញ្ចប់បារីចំនួន ០១កញ្ជប់

៨-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១ កំប្លេ

៩-ទុយោសម្រាប់ចូកគ្រឿងញៀនចំនួន ០១

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួន​នឹង​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បីចាត់នីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖