ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យចុះធ្វើការទាំងយប់ទាំងថ្ងៃសាងសង់កាត់ផ្តាច់ប្រឡាយ ផ្តាច់ទំនប់ទាំង ០៦ កន្លែងនាំទឹកជូនប្រជាកសិករ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បន្ទាប់ពីបានចាត់វិធានការក្តៅ កាយផ្តាច់ទំនប់ទាំង ០៦ កន្លែង ដែលសាងសង់កាត់ប្រឡាយដោយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចាប់តាំងពីយប់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ មកដល់វេលាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ នេះ ទឹកបានហូរជាប្រក្រតីទៅកាន់ដីស្រែរបស់បងប្អូនប្រជាកសិករ នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ វិញហើយ។

ប្រជាពលរដ្ឋបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលចុះមកធ្វើទាំងយប់ទាំងថ្ងៃ ទាញបានប្រភពទឹកសម្រាប់ពួកគាត់បានបង្កបង្កើនផល៕ សុខ ខេមរា

1

9

8

7

6

5

4

3

2

10
សូមអានបន្តទៀត ៖ ចាប់ខ្លួនមេក្រុម KNKក្មេងទំនើងម្នាក់ពីបទហិង្សាដោយចេតនា


ចែករំលែក៖