ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ហើមស្អុយនៅសង្កាត់ព្រែកតាសេក ដោយជើងទាំងពីរជាប់ច្រវាក់​ចាក់សោជាប់

ចែករំលែក៖

ភ្នំពេញ:ប្រជាពលរដ្ឋ​រស់នៅតាម​ច្រាំង​ទន្លេ ប្រទះ​ឃើញ​សាកសពបុរស​ម្នាក់អណ្តែត​ទឹកជាប់ច្រវាក់​ជើង​ទាំង២​ ហើម​ស្អុយរលួយ​ទៅហើយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង​ជិត៨​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៦ ​ស្ថិតនៅចំណុច​ច្រាំងទន្លេ​​ ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាសេកបានឲ្យដឹងថា សាកសព​គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹកថាស្លៀក​ខោខូវប៊យ និងពាក់អាវយឺតពណ៌ខ្លាញ់ក្តាម ចំណែក​ជើង ទាំង​២​ជាប់ច្រវាក់ចាក់សោ​ ។

សមត្ថកិច្ចបន្តថា ករណីប្រទះឃើញសាកសពនេះនៅ​មិនទាន់ដឹងថាជាករណី​អ្វី​នោះទេ ​ហើយសមត្ថកិច្ច​កំពុងស្រាវជ្រាវនឹងធ្វើកោសល្យវិច្ច័យនៅលើសព ៕ ជ្រោយពេជ្រ

image3

image4

image2

image1

image5


ចែករំលែក៖