ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- លោកដូណាល់ត្រាំតែងតាំងលោកស្រី Susie Wiles ជានាយកខុទ្ទកាល័យសេតវិមាន = មានយកមន្ត្រីបក្សប្រជាធិបតេយ្យមកតែងតាំងឯណា មិនថាជាបក្សពួកគ្រួសារនិយមទៅ?
២- ទណ្ឌិត សម រង្ស៊ី ថាលោកត្រាំជាជនផ្តាច់ការ = ឥឡូវជនផ្តាច់ការបានជាប់ឆ្នោតហើយ តើសម រង្ស៊ី រត់ទៅជ្រកកន្លៀតណា?
៣- ការបរាជ័យរបស់លោកស្រីកាម៉ាឡាហារីស = បញ្ជាក់ថាឲ្យតែពាក្យប្រជាធិបតេយ្យសុទ្ធតែល្អនិងឈ្នះទេ?
៤- ដូចករណីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ខិតខំស្រែកថាខ្លួនជាអ្នកប្រជាធិបតេយ្យ = តែផ្ទុយទៅវិញទណ្ឌិតដឹកនាំអតីតៈបក្សប្រឆាំងទៅរកបរាជ័យរហូត។
៥- រដ្ឋសភាជាតិបានអនុម័តលុបចោលកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការណ៍តំបន់ត្រីកោណ CLV = CLV លែងមានតទៅទៀតហើយ។
៦- សារអបអរសាទររបស់មហាអំណាចនៅលើពិភពលោកចំពោះជ័យជំនះរបស់លោកត្រាំ = សរបញ្ជាក់ថាពិភពលោកនឹងមានស្ថានភាពនយោបាយធូរស្រាល។
៧- ម្លិះអង្គរជាអង្ករល្អប្រណិតលេខ១ផុតគេលើពិភពលោក = នេះជាមោទនភាពជាតិខ្មែរដែលមានពូជស្រូវល្អនាំឲ្យផលិតបានជាអង្ករប្រណិតលើសគេលើពិភពលោក?
៨- ទីផ្សារការងាក្នុងស្រុកមានរាប់ម៉ឺនកន្លែងតែមិនព្រមធ្វើទេ = បែរជាចេះតែចង់ទៅធ្វើការឯក្រៅប្រទេសដែលមានហានីភ័យខ្ពស់ជាង?
៩- ថាស្ថាប័នព្រះមហាក្សត្រត្រូវបំផ្លាញ = គឺជាការប្រមាថព្រះមហាក្សត្រដែលព្រះអង្គទ្រង់ប្រតិបត្តរដ្ឋធម្មនុញ្ញ។
១០- ថារាជរដ្ឋាភិបាលកម្ពុជាបង្កើតអំពើពុករលួយដើម្បីងាយស្រួលផ្តួលរំលំ = មិនដែលមានរដ្ឋាភិបាលណាបង្កើតអំពើពុករលួយឲ្យគេផ្តួលរំលំទេ គឺជាការសម្លាប់ខ្លួនឯង? ៕
ដោយ ៖ សិលា