ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រីឱម យិនទៀង អញ្ជើញក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអញ្ជើញផ្តល់កិត្តិយសក្នុងការបើកវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ សម្រាប់ម៉ោងទី១នៃវិញ្ញាសាគីមីវិទ្យា ជាមួយនឹងគណៈមេប្រយោគ លោកគ្រូ អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ នៅវិទ្យាល័យច្បារអំពៅនេះ មានសិស្សចំនួន៧១៤នាក់ ក្នុងនោះមានស្រី៣៥៥នាក់ ប៉ុន្តែត្រូវបានអវត្តមានក្នុងការប្រឡងចំនួន៣នាក់ មានស្រីម្នាក់ ។

លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានឲ្យប្អូនៗជាសិស្សត្រូវពឹងលើសមត្ថភាពខ្លួនឯង មានន័យថា អ្នកដែលរៀនចេះ គឺប្រឡងជាប់ ខ្លួនទីពឹងខ្លួន ៕ សណ្តោស

 

7 6 5 4 3 2 1

 

 
សូមអានបន្តទៀត ៖ នាវា Pacific Eden ប្រភេទយក្ស បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុព្រឹកមិញ


ចែករំលែក៖