ខេត្តព្រះសីហនុ៖ គេបានរាយការណ៍មកថា នាវាមានឈ្មោះ Pacific Eden កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និងត្រូវចាកចេញត្រឡប់ទៅវិញនាវេលាម៉ោង១៦និង០០នាទីថ្ងៃ ខែឆ្នាំដដែលនេះផងដែរ ។
នាវា Pacific Eden បានផ្ទុកនាវិកចំនួន៦១៨នាក់ ក្នុងនោះមានស្រី១៤៨នាក់ ហើយមាន៤០សញ្ជាតិ ជាមួយនឹងភ្ញៀវទេសចរណ៍ផងដែរចំនួន១២៤៤នាក់ មានស្រី៧២៣នាក់ មាន១៥សញ្ជាតិ ដែលធ្វើដំណើរពីប្រទេស សិង្ហបុរី ត្រឡប់ទៅប្រទេសថៃ ។
មន្ត្រីបម្រើការនៅកំពង់ផែក្រុងព្រះសីហនុបានឲ្យដឹងថា កប៉ាល់ Pacific Eden មានបណ្តោយប្រវែង២១៩ម៉ែត្រ ទទឹង៣១ម៉ែត្រ និងជម្រៅ៦,៦ម៉ែត្រ ៕ សុខ ខេមរា