មន្ត្រីជាន់ខ្ពស់អុីរ៉ង់ម្នាក់បានប្រកាសថា សហរដ្ឋអាមេរិកជំពាក់ប្រទេសនេះចំនួន $1,000 ពាន់លានដុល្លារដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទសវត្សរ៍។
នៅក្នុងសុន្ទរកថាមួយកាលពីចុងសប្តាហ៍ លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អុីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថា បានបង្កើត “រណសិរ្សដ៏ក្រអឺតក្រទម” ដោយព្យាយាម “ប្រើល្បិចគ្នាទៅវិញទៅមកក្នុងទម្រង់នៃសង្គ្រាមកូនកាត់” ដើម្បីបំផ្លាញ ប្រជាជាតិមូស្លីម។
សារព័ត៌មាន RT បានដកស្រង់សម្តីលោក Shamkhani ដែលនិយាយថា “ជនជាតិអាមេរិកខ្លួនឯងក៏បានសារភាពដោយបើកចំហថា ពួកគេបានបង្កើត (ក្រុមភេរវករ) ISIS និង Al-Qaeda” ក្នុងគោលបំណងបង្កើតការប្រេះឆារវាងអុីរ៉ង់ និងប្រទេសជិតខាង ព្រមទាំងបង្កើតការប្រេះឆារវាងអុីរ៉ង់ និងអ្នកជិតខាងរបស់ខ្លួន ដើម្បីការពារសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ និង “សត្រូវ” របស់អុីស្រាអែល។
លោក Shamkhani បានបន្តថ្កោលទោសទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអុីរ៉ង់ ដែលត្រូវបានអនុវត្តជាលើកដំបូងបន្ទាប់ពីបដិវត្តន៍អ៊ិស្លាមក្នុងឆ្នាំ 1979។ យោងតាមមន្ត្រីរូបនេះ សហរដ្ឋអាមេរិកគួរតែផ្តល់សំណងដល់អុីរ៉ង់នូវការខូចខាតចំនួន 1,000 ពាន់លានដុល្លារសម្រាប់ការរារាំងប្រទេសនេះរយៈពេល 25 ឆ្នាំ។
ជាការពិត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមមក ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនដងប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ខណៈពេលដែលបានចាត់ទុកប្រទេសអុីរ៉ង់ថាជា “រដ្ឋឧបត្ថម្ភភេរវកម្ម” ដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងគឺគួរអោយកត់សម្គាល់ នៅឆ្នាំ 2015 នៅពេលដែលអុីរ៉ង់បានយល់ព្រមកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយមួយផ្នែកពីទណ្ឌកម្ម ប៉ុន្តែនៅឆ្នាំ 2018 រដ្ឋបាលអាមេរិកនៅពេលនោះ លោក Donald Trump បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀង ហើយបានដាក់ទណ្ឌកម្មឡើងវិញដែលផ្តោតលើឧស្សាហកម្មប្រេង និងហិរញ្ញវត្ថុរបស់អុីរ៉ង់។
នៅឆ្នាំ 2021 អតីតរដ្ឋមន្ត្រីការបរទេសអ៊ុីរ៉ង់ Mohammad Javad Zarif បានបញ្ជាក់ថា ទណ្ឌកម្មរបស់អាមេរិកបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចអ៊ុីរ៉ង់ប្រមាណ 1,000 ពាន់លានដុល្លារ ហើយតម្រូវឱ្យក្រុងវ៉ាស៊ីនតោនផ្តល់សំណងជាលក្ខខណ្ឌជាមុន ទើបសម្រេចចិត្តឱ្យទីក្រុងតេអេរ៉ង់ត្រឡប់ទៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ។
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អុីរ៉ង់ មានសេចក្តីថ្លែងការណ៍ថ្មីមួយទាមទារសំណងពីសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការកាលពីខែធ្នូ ឆ្នាំ 2023 បានចេញសេចក្តីសម្រេចទាមទារឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក រួមទាំងក្រសួងការពារជាតិ និងប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Trump អតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo ទីភ្នាក់ងារសន្តិសុខជាតិ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) ត្រូវតែបង់ប្រាក់ជិត 50 ពាន់លានដុល្លារជាសំណងសម្រាប់ការធ្វើឃាតឧត្តមសេនីយ៍ Qasem Soleimani មេដឹកនាំនៃក្រុម Quds របស់អុីរ៉ង់ក្នុងឆ្នាំ 2020 ក៏ដូចជាត្រូវសុំទោសជាសាធារណៈចំពោះមនុស្សជាង 3,000 នាក់ ជាពលរដ្ឋអ៊ីរ៉ង់ដែលដាក់ពាក្យបណ្តឹង៕ ដោយ៖ ធីរីណា
រូបថត៖ Vietnamnet