ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន ថ្លែងការកោតសសើរដល់ ប្រធានអង្គការកូដូខ្មែរ ដែលបានចួលរួមចំណែកជួយលើកស្ទួយដល់វិស័យទេសចរណ៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតិឲ្យ លោក អាំង ពិទូរ្យ ប្រធានអង្គការកូដូខ្មែរ ដឹកនាំគណៈប្រតិភូអេកូទេសចរណ៍ និងទេសចរណ៍សាមគ្គីនៃក្រុមហ៊ុនអគ្គីសនីជាតិបារាំង ចូលជួបសម្តែងការគួរសម និងពិសារអាហារសាមគ្គីនៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរ ដល់លោក អាំង ពិទូរ្យ និងថ្លែងអំណរគុណចំពោះប្រតិភូជនរបស់ប្រទេសបារាំង ដែលមានចំណាប់អារម្មណ៍ ក្នុងការសិក្សាស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ដោយបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ផ្លាស់ប្តូរ និងស្វែងយល់ ពីគ្នាទៅវិញទៅមកអំពីប្រពៃណី និងការសម្រសខ្លួនរស់នៅតាមជនបទ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់ប្រតិភូបន្តប្រពៃណីចុះមកជួបជាមួយប្រជាពលរដ្ឋខ្មែរនះ ឲ្យបានញឹកញាប់ ដើម្បីផ្សារភ្ជាប់អំពីទំនាក់ទំនង និងសាគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាព ជិតស្និតបន្ថែមទៀត។ តាមរយៈ សកម្មភាពទាំងនេះក៏បានបង្ហាញអំពីការចូលរួមចំណែករបស់អង្គការកូដូខ្មែរ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា។

គោលបំណងរបស់ប្រតិភូ គឺជាការសិក្សាស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទ និងសិក្សាស្វែងយល់បន្ថែមអំពីប្រាសាទបុរាណខ្មែរ ដែលជាមរតក និងស្នាដៃររបស់ដូនតា បុព្វបុរសខ្មែរបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុពេលបំពេញទស្សនៈកិច្ចនៅកម្ពុជារយៈពេល ១៥ថ្ងៃនេះ និងមានសមាជិកជនជាតិបារាំង ចំនួន១៥នាក់ និងសមាជិកសម្របសម្រួលជនជាតិខ្មែរចំនួន ៥នាក់ ។ ប្រតិភូក៏បានធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ខេត្តព្រះវិហា ខេត្តសៀមរាប និងខេត្តកំពត ។ ក្នុងនោះ ក៏បានជួយឧបត្តម្ភជា សម្ភារៈសិក្សា និងសម្ភារៈកីឡាជូនដល់ បឋមសិក្សាតាសួស ខេត្តស្វាយរៀង និងបឋមសិក្សា សំរោងជ័យសែន ខេត្តព្រះវិហា និងបានចូលរួមជាមួយប្រជាពលរដ្ឋក្នុងការស្ទូងស្រូវ ច្រូតស្រូវ ដាល់សអំបុក និង រស់នៅជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានទាំងនោះ 

ជាការកត់សម្គាល់ តាមរយៈ លោក Herve Fracullier សមាជិកម្នាក់ក្នុងចំណោមប្រតិភូ ក៏បានបង្ហាញអំពីអារម្មណ៍ផ្ទាល់ខ្លូន ដោយបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរពិតជាស្លូតបូត សុភាពរាបសា រាក់ទាក់ បង្ហាញពីអំពើល្អ ចេះជួយយកអាសាគ្នា និងតែងតែផ្តល់នូវស្នាមញញឹមជានិច្ច ដែលសកម្មភាពទាំងនេះបានធ្វើឲ្យសមាជិប្រតិភរបស់ប្រទេសបារាំងនៅតែចងចាំដក់ជាប់ក្នុងចិត្ត អំពីទេសភាព ប្រាសាទបុរាណ និងវប្បធម៌ ដែលឲ្យចង់មកកម្ពុជាម្តងហើយម្តងទៀត និងជួយផ្សយផ្សាយអំពីវប្បធម៌របស់កម្ពុជាជូនដល់ប្រជាពលរដ្ឋបារាំង ក្នុងការមកទស្សកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា ផែរ ហុកឈួន និង អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏បានឧបត្ថម្ភនូវគ្រាប់ស្វាយចន្ទីក្រៀម ដែលជាផលិតផលកូនខ្មែរ ជូនសមាជិក សមាជិកាដែលចូលរួមទាំង ២០នាក់ផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដលប្រតិភូទាំងអស់ទទួលបានការស្នាក់នៅ និងទទួលទានអាហារប្រកបដោយផាសុខភាព និងរីករាយចំពោះដំណើរទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការធ្វើដំណើរត្រលប់ទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕

ដោយ ៖ សិលា


ចែករំលែក៖