ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាក់ថា ៖ ជនដៃដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី នៅត្រង់ចំណុចស្ថានីយ៍ប្រេង ឥន្ធនៈ កាល់តិច សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ដោយកម្លាំងជំនាញនាយកដ្ឋាន ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម , ស្នងការដ្ឋាន នគរបាល ខេត្ត តាកែវ និង ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ។
ជនដៃដល់ឈ្មោះ សាន សៅ អាយុ៣០ឆ្នាំ មុខរបរ កសិករ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ រវៀង ឃុំខ្នុរដំបង ស្រុកជេីង ព្រៃ ខេត្ត កំពង់ចាម ពាក់ព័ន្ធករណីឃាតកម្ម បណ្តាល ឲ្យ ស្រី្តម្នាក់មិន ស្គាល់អត្តសញ្ញាណ អាយុប្រហែល ៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចក្រោយ របងរោងចក្រ ស្កូន ស៊ូ ស្ថិតនៅ ភូមិ រវៀង ឃុំខ្នុរដំបង ស្រុកជេីង ព្រៃ ខេត្ត កំពង់ចាម។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្តថា ៖ បច្ចុប្បន្នជនសង្ស័យប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សិលា