ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញើញជា​អធិបតីភាព​ចូលរួមពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២។

រាជរដ្ឋាភិបាលគ្រប់អាណត្តិតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាវិស័យមួយ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាស្មារតី ចំណេះជំនាញ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានសង្គមនៅទូទាំងប្រទេស ។

ការរៀបចំឱ្យមាននូវមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ក៏ជាការផ្នែកមួយលើកទឹកព្រះទ័យ ទឹកចិត្ដ ព្រះសង្ឃ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា ក្នុងការបំពេញព្រះរាជតួនាទី ភារកិច្ច ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីធានាដល់ការរីកចម្រើននៃព្រះពុទ្ធសាសនា និងភាពសុខដុមរមនាសាសនា នៅកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖