ព័ត៌មានទាន់ហេតុការណ៍៖

ចំជាស៊យមែន! ពឹងឲ្យជួយឌុបទៅទិញថ្នាំលេប បែរជាហួសទៅចំការស្វាយចន្ទី រួចចាប់រំលោភរហូតបានសម្រេច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះ ដោយបានចោទប្រកាន់ ពីបទរំលោភសេពសន្ធវៈ ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ហើយយុវជននេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះរបស់បងប្អូនមួយកន្លែង នៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីរំលោភនេះ មានឈ្មោះនូវ វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះបងប្អូនភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ចំណែកឯនារីរងគ្រោះ រស់នៅ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាអ្នកដាំបាយស្នាក់នៅជាមួយជនសង្ស័យ ។

សមត្ថកិច្ចបានអោយដឹងថា កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នារីរងគ្រោះឈឺ (មិនសូវស្រួលខ្លួន) ពេលនោះបានអោយជនសង្ស័យជួយជូនទៅផ្សារលើដើម្បីទិញថ្នាំយកមកលេប ។ នៅពេលដែលឡើងជិះម៉ូតូជាមួយជនសង្ស័យ ជនសង្ស័យបានជិះម៉ូតូខុសផ្លូវទៅផ្សារ ពេលដែលនារីរងគ្រោះសួរ ប្រាប់ទៅទារលុយគេមួយភ្លេត រួចក៏ឌុបនារីរងគ្រោះទៅចំការស្វាយចន្ទី ពេលទៅដល់ ក៏ឈប់ម៉ូតូរួចស្ទុះចាប់រំលោភនាងរហូតបានសម្រេចតែម្តង ។

ក្រោយពីធ្វើសកម្មភាពរំលោភហើយ ជនសង្ស័យបានឌុបនាងត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះ នារីរងគ្រោះបានប្រាប់ទៅបងជនសង្ស័យដែរ តែពេលនោះហាក់បីដូចមិនអើពើ ទើបនាងទូរស័ព្ទទៅប្រាប់ឪពុកម្តាយនាង និងបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចតែម្តង ។ រហូតដល់ព្រឹកថ្ងៃទី២២ សីហា ទើបសមត្ថកិច្ចចាប់បាន ដោយជនសង្ស័យបានគេចខ្លួនទៅផ្ទះបងប្អូននៅឃុំស្រែថ្មី ស្រុករលាប្អៀរ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះមែន ដោយសារថ្ងៃនោះរូបគេផឹកស្រវឹង ជួនពេលដែលឌុបនាងយកទៅចាប់រំលោភតែម្តង ។

នៅពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

 

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

សូមអានបន្តទៀត ៖ ផឹកមិនដែលស្គាល់បាយដេកស្លាប់ធ្វើឲ្យភ្ញាក់ ផ្អើលដល់អ្នកជិតខាង


ចែករំលែក៖